ភ្នំពេញ ៖ បុរសជនជាតិចិនគ្នា២នាក់ ក្នុងសភាពស្រវឹងស្រា ជិះម៉ូតូZOOMER ឌុបគ្នាល្បភនលឿន រេចងហកូតធ្លាក់ផ្លូវ ជ្រុលទៅបុកដុំថ្ម ដួលរងរបួសធ្ងន់២នាក់។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង១២និង៥០នាទីរំលងអធ្រាត្រ ចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៣ ចំណុចភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជាជនជាតិចិន គ្នា២នាក់ ជិះម៉ូតូZOOMER ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ ភ្នំពេញ 1GE-7621 ស្រវឹងស្រាជិះម៉ូតូឌុបគ្នាលឿនពីជើងទៅត្បូង ដល់ចំណុចកើតហេតុ រេចង្កូតធ្លាក់ផ្លូវ ទៅបុកដុំថ្មដួលរងរបួសធ្ងន់ទាំង២នាក់។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូចលេខ៧០ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ ចំណែកម៉ូតូសមត្ថកិច្ចយកទៅរក្សាទុកនៅប៉ុស្តិ៍៕


អត្ថបទ៖ តាតុងសេនជ័យ

