ជំនួប ៤គូ នឹង​ត្រូវ​ប់ះ​គ្នា​នៅ​ជើង​ទី២ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ ដើម្បី​ដណ្ដើ​កៅអី​ឡើង​ទៅ​កាន់​វគ្គ ៨ក្រុម​ចុង​ក្រោយ នឹង​ប្រកួត​នៅ​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ខាង​មុខ​នេះ។​

ប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៖

-បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ អូឡាំពិក
-ខេត្តព្រៃវែង ប៉ះ សមាគមកីឡាបាលទាត់ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង
-កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យនៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់)
-ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ។

លទ្ធផលជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤៖

-សៀមរាប អេហ្វស៊ី ១-១ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
-ក្រសួងមហាផ្ទៃ ១-០ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
-គិរីវង់សុខសែនជ័យ ២-៣ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
-អង្គរថាយហ្គឺរ ១-៥ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន។

ក្នុងនោះរកឃើញក្រុមចំនួន៤ បានកក់កៅអីឡើងទៅវគ្គ៨ក្រុមក្រោយបញ្ចប់​ការប្រកួតជើងទី២ របស់ខ្លួន មានដូចជា ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, និងក្រុមអាយ​ អេស អាយ ដង្កោសែនជ័យ។

លទ្ធផលប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៖

-ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ១-៦ ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន (សរុបទាំង២ជើង ១០-១)
-ភ្នំពេញក្រោន ៩-០ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន Smart RSN (សរុបទាំង២ជើង ១១-១)
-វិសាខា ១២-០ មន្ទីរ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍ (សរុបទាំង២ជើង ១៥-១)
-អាយ អេស អាយ ដង្កោសែនជ័យ ៩-០ អង្គរស៊ីធី អេហ្វស៊ី (សរុបទាំង២ជើង ១៦-០)

គួរបញ្ជាក់ថា ១៦ក្រុមដែលត្រូវ​ប្រជែងគ្នា​​ក្នុង​ពាន​រង្វាន់សម្តេច​អគ្គម​ហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ​២០២៣-២០២៤ (វគ្គ​ជម្រុះ​ថ្នាក់​ជាតិ) ​រួម​មាន​បេក្ខភាពក្រុមលីគទី២ ចំនួន ៣ក្រុម រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និង​សមាគម​កីឡា​បាល់​ទាត់ក្រសួងមហាផ្ទៃ​។

រីឯបេក្ខភាព ៣ក្រុម នៃពានសម្ដេច​តេ​ជោ-ថ្នាក់ខេត្ត រួម​មាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​កំពង់​ចាម, មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្ត​ត្បូង​ឃ្មុំ, និងខេត្ត​បន្ទាយ​មានជ័យ។ ខណ:ការប្រកួត​ នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃទី១០ ខែមករា ឆ្នាំ​២០២៤​ គ្រោងនឹងបញ្ចប់​នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤៕

Share.