បេក្ខនារីផ្នែកប្រកួតម៉ូដែល កញ្ញា ណុប រចនា ទទួលបានឱកាសតំណាងព្រះរាជាណាចក្រកម្ពុជានៅក្នុងការប្រកួត I am Model Search International នាប្រទេសម៉ាឡេស៊ីកាលពីពេលថ្មីៗនេះ។ ត្បិតទើបចេញទៅប្រកួតដំបូងតែយុវតីដែលមានដើមកំណើតនៅទីក្រុងភ្នំពេញរូបនេះបាននាំជោគជ័យជូនជាតិមាតុភូមិដោយឈ្នះតំណែងលំដាប់រងទី១ ពីវេទិកាប្រកួត។ យ៉ាងណាមិញសាមីខ្លួនបានចែករំលែកសាច់រឿងលំបាក និងភ័យប៉ះសក់របស់ខ្លួន ប្រាប់ដល់អ្នកសារព័ត៌មានត្រយងនៅក្នុងឱកាសនៃកម្មវិធី Meet And Greet Model Search នាផ្សារទំនើប Fun Mall កាលពីថ្ងៃទី២៧ ខែមករាកន្លងទៅ។
ក្រៅពីចែករំលែកបទពិសោធ នៅក្នុងការប្រកួតកម្រិតអន្តរជាតិនៅក្រៅប្រទេសហើយនោះ កូនស្រីពៅនៅក្នុងចំណោមបងប្អូនសរុប៦នាក់រូបនេះ ក៏បានផ្ដាំផ្ញើដល់បេក្ខភាពក្រោយៗទៀត ក៏ដូចជាថ្លែងអំណរគុណចំពោះមនុស្សជុំវិញខ្លួន ដែលបានជួយជំរុញ និងលើកទឹកចិត្ត ប្អូនស្រី ទើបប្អូនស្រីអាចទទួលបានលទ្ធផលយ៉ាងល្អគាប់ប្រសើរ។
ទស្សនាវីដេអូព័ត៌មានទាំងស្រុងខាងក្រោម៖

