នាពេលថ្មីៗនេះ ក្រុមអ្នកវិទ្យាសាស្រ្តរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution របស់សហរដ្ឋអាមេរិក បានប្រកាសពីការចាប់ផ្ដើមការពិសោធន៍វ៉ាក់សាំងព្យាបាលជំងឺមហារីក ជាលើកចុងក្រោយ ហើយក៏ជាការពិសោធន៍ដំណាក់កាលទី៣ នៅឆ្នាំ២០២៤នេះ ជាមួយក្ដីរំពឹងទុកថា នឹងទទួលបានជោគជ័យ ដែលក្ដីរំពឹងទុកនេះ ដូចជាស្ថិតក្នុងទំនាយរបស់លោកយាយ Baba Vanga ធ្លាប់បានទស្សន៍ទាយថា នៅឆ្នាំ២០២៤ គេនឹងរកឃើញដំណោះស្រាយ ឬ របកគំហើញក្នុងវិទ្យាសាស្រ្តវេជ្ជសាស្រ្តលើការព្យាបាលជំងឺថ្មីៗ និងរកឃើញថ្នាំព្យាបាលជំងឺមហារីក។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន ABC News ។
ចុចអាន៖ ១១ចំណុច ពីការទស្សន៍ទាយរបស់លោកយាយ Baba Vanga សម្រាប់ឆ្នាំ២០២៤

វេជ្ជបណ្ឌិត Thomas Wagner ស្ថាបនិកក្រុមហ៊ុនជីវបច្ចេកវិទ្យា Orbis Health Solution និងអ្នកស្រាវជ្រាវជំងឺមហារីក បានស្វែងរកវិធីព្យាបាលជំងឺមហារីកដោយគ្មានផលប៉ះពាល់ដ៏គួរឱ្យភ័យខ្លាច ដោយបង្កើតជាវ៉ាក់សាំងខាងលើនេះ ដែលជាប្រភេទវ៉ាក់សាំងថ្មីមួយក្នុងការព្យាបាលជំងឺមហារីកដែលធ្លាប់បានប្រើកន្លងមក។

លោកវេជ្ជបណ្ឌិត រូបនេះនិយាយថា ការព្យាបាលជំងឺមហារីកតាមបែបប្រពៃណីជាច្រើនប្រភេទដូចជា ការព្យាបាលដោយប្រើគីមី ដំណើរការដោយការសម្លាប់កោសិកាមហារីក ប៉ុន្ដែក៏អាចសម្លាប់កោសិកាដែលមិនមែនជាមហារីកផ្សេងៗទៀត នៅទូទាំងរាងកាយមនុស្សផងដែរ ដូច្នេះការស្វែងរកវិធីនៃការព្យាបាលជំងឺនេះពិតជាមានភាពស្មុគស្មាញ និងគ្រោះថ្នាក់។
លោកបន្ដថា ព្យាបាលទាំងនោះ បណ្ដាលឱ្យអ្នកជំងឺមានផលប៉ះពាល់ជាច្រើន រួមទាំងការជ្រុះសក់ ក្អួត ចង្អោរ ឬអាចធ្វើឱ្យប្រព័ន្ធការពាររាងកាយរបស់បុគ្គលនោះចុះខ្សោយ ដែលធ្វើឱ្យពួកគេប្រឈមនឹងការឆ្លងមេរោគហើយអាចគំរាមកំហែងដល់អាយុជីវិតថែមទៀត។

បន្ទាប់ពីបានឃើញអ្នកជំងឺមហារីក ទទួលរងនូវផលប៉ះពាល់ពីការព្យាបាលរបស់ពួកគេបន្តិចម្តងៗ លោក Wagner បានចាប់ផ្តើមបេសកកម្មរបស់លោក ដើម្បីបង្កើតការព្យាបាលជំងឺមហារីក ដែលប្រើកោសិកាមហារីកផ្ទាល់ខ្លួនរបស់មនុស្ស ដើម្បីកំណត់ដុំសាច់ក្នុងរាងកាយ និងជំរុញឱ្យប្រព័ន្ធការពាររាងកាយទទួលស្គាល់កោសិកាមហារីក ទើបអាចប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកបាន។

ការព្យាបាលនេះត្រូវបានបង្កើតឡើងជាវ៉ាក់សាំង ដែលវាត្រូវបានសិក្សាអស់ជាច្រើនទសវត្សរ៍មកហើយ ហើយការចាក់វ៉ាក់សាំងនីមួយៗ គឺត្រូវចាក់បញ្ចូលទៅក្នុងខ្លួនរបស់អ្នកជំងឺម្នាក់ៗ ក្រោយពេលដែលការពិសោធន៍ដំណាក់កាលទី៣ នេះ ទទួលបានជោគជ័យ។

ប្រសិនបើការពិសោធន៍លើវ៉ាក់សាំងព្យាបាលជំងឺមហារីកទទួលបានជោគជ័យមែននោះ វានឹងក្លាយជាចំណុចត្រឹមត្រូវមួយក្នុងចំណោមចំណុចជាច្រើន ដែលលោកយាយពិការភ្នែក សញ្ជាត្តិប៊ុលការី Baba Vanga ធ្លាប់បានទស្សន៍ទាយពីព្រឹត្តិការណ៍សំខាន់ៗ នៃអនាគតកាលរបស់ពិភពលោករាប់ពាន់ឆ្នាំ ដែលការព្យាករណ៍ទាំងអស់ គឺកើតចេញពីការទស្សន៍ទាយដោយផ្ទាល់មាត់របស់លោកយាយ តាំងពីនៅមានជីវិត មុនពេលទទួលមរណភាពនៅឆ្នាំ១៩៩៦ ហើយការទស្សន៍ទាយទាំងនោះត្រឹមត្រូវសឹងតែជាង ៨០% ទៅហើយ។

យ៉ាងណាម៉ិញ ថ្វីត្បិតតែមានមនុស្សមួយចំនួននៅតែមិនជឿលើការទស្សន៍ទាយយ៉ាងណាក្ដី ក៏ការទស្សន៍ទាយរបស់លោកយាយ Baba Vanga ធ្លាប់ព្យាករណ៍ពីព្រឹត្តិការណ៍ពិតសំខាន់ៗជាច្រើនដែលកើតមានកន្លងមក ដែលបានធ្វើឲ្យសារព័ត៌មានល្បីៗជាច្រើនបានចុះផ្សាយពីភាពល្បីល្បាញរបស់លោកយាយ៕

