ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ជា​ក្រុម​តែ​មួយ​គត់​នៅ​លីគកំពូល​កម្ពុជា ដែលកំពុង​កាន់​កំណត់​ត្រា​ចំនួន ៣នៅ​ក្នុង​ក្រោយ​បញ្ចប់​សប្ដាហ៍ទី១៩ នៃពានរង្វាន់ Cambodian Prmier League រដូវកាល២០២៣-២៤ កាលពី​ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤។​

ស្វាយរៀង ក្រោមការដឹកនាំរបស់លោក Pep Muñoz ជាក្រុម​រក្សាចំណាត់​ថ្នាក់​ឈរកំពូល​តារាង និងជាក្រុម​ដែល​រក​គ្រាប់​បាន​បាន​ច្រើន​ជាងគេ របូត​គ្រាប់​បាល់តិច​ ឈ្នះការប្រកួត​ច្រើនជាងគេ ដោយ​ឆ្លង​កាត់​​ ១៩ប្រកួត ឈ្នះ ១៥ស៊ុតបញ្ចូលទីគូប្រកួតបាន ៤៦គ្រាប់ របូត ១៩គ្រាប់ មាន ៤៧ពិន្ទុពេញ ។

គ្រាប់បាល់ រកបាន​របស់​ក្រុម​ទាំង ១០ ប្រកួត​នៅ​លីគកម្ពុជា៖

  • ព្រះខ័នរាជស្វាយរៀង រកបាន ៤៦គ្រាប់ របូត ១៩គ្រាប់
  • ភ្នំពេញក្រោន រកបាន ៤៣គ្រាប់ របូត ១៩គ្រាប់
  • បឹងកេត រកបាន ៤៣គ្រាប់ របូត ៣៣គ្រាប់
  • វិសាខា រកបាន ៤២គ្រាប់ របូត​ ២៤គ្រាប់
  • ព្រៃវែង រកបាន ៣៥គ្រាប់ របូត ៤១គ្រាប់
  • កងយោធពលខេមរភូមិន្ទ រកបាន ២៩គ្រាប់ របូត ២៧គ្រាប់
  • អាយអេសអាយ ដង្កោសែនជ័យ រកបាន ២៧គ្រាប់ របូត ៣៦គ្រាប់
  • អង្គរថាយហ្គឺរ រកបាន ២៧គ្រាប់ របូត ៥៥គ្រាប់
  • ណាហ្គាវើលដ៍ រកបាន ២៦គ្រាប់ របូត ៣៧គ្រាប់
  • គិរីវង់សុខសែនជ័យ រកបាន ១៩គ្រាប់ របូត ៤៦គ្រាប់

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៩៖

ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2023-24 មាន ​១០​ក្រុម​ជា​សមាជិក​ដោយ​ត្រូវ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​៣ជុំ ដោយ​ក្រុម​លេខ​១​ ដល់​លេខ៤ ​មាន​ឈ្មោះ​ឡើង​ទៅ​ជុំ​បន្ត ប៉ះ​គ្នា​១ជុំ សរុប​ពិន្ទុ​ក្រុម​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ក្លាយ​ជា​ម្ចាស់​ជើង​ឯក។ សម្រាប់​ការ​ប្រកួតបាន​​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​៥ ខែ​សីហា ឆ្នាំ​២០២៣ គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.