កាលពីថ្ងៃទី១២ ខែសីហា តុលការយោធាបានធ្វើការកាត់ទោស Seungri អតីតសមាជិកក្រុមចម្រៀង Bigbang ចំនួន៩ករណី និងដាក់ពន្ធនាគារចំនួន ៣ឆ្នាំ ពិន័យប្រាក់ចំនួន ១,១៥៦,៩០០,០០០ (ប្រមាណ ៩៩៤,៥៤៤ដុល្លារ) ដោយករណីរបស់លោកត្រូវបានកាត់ត្រាទុកទៅលើការប្រើប្រាស់ហិង្សា និងបទល្មើសផ្លូវភេទ។

ទោះជាកន្លងមក Seungri តែងតែបដិសេធចំពោះការចោទប្រកាន់ទាំងអស់ដែលលើកឡើងលើកលែងតែការចោទប្រកាន់សកម្មភាពប្រតិបត្តិ តុលការបានប្រកាសចោទកាត់ទោសតារាចម្រៀងរូបនេះចំនួន៩ករណី។

ទោះជាការស៊ើបអង្កេតកន្លងមកមិនបានបង្ហាញថាតារារូបនេះមានកំហុសឆ្គង តែនៅថ្ងៃទី១២ ខែសីហា ម្សិលមិញ តុលការបានសម្រេចចាប់ខ្លួនតារារូបនេះនៅក្នុងតុលាការតែម្ដង។ ទោះជាដំបូងឡើយកំណត់បំពេញកាតព្វកិច្ចយោធារបស់លោកនៅពាក់កណ្ដាលកញ្ញាក្ដី តែពេលនេះលោកត្រូវបានដកចេញពីបញ្ជីហើយដោយសារតែរឿងក្ដីរបស់លោក។

