ស្វាយរៀង ៖ សពទារកម្នាក់ដែលទើបនឹងកើតថ្មីៗ ត្រូវបានជនមិនស្គាល់មុខ យកទៅបោះផ្លុងចោលនៅមាត់ទន្លេវ៉ៃគោ ហើយត្រូវបានបងប្អូនកម្មករសំណង់ប្រទះឃើញ រាយការណ៍ទៅសមត្ថកិច្ច បង្កឱ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៧ព្រឹក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ នៅការដ្ឋានសំណង់ច្រាំងទន្លេវ៉ៃគោ ក្នុងភូមិសាលាស្រុកចាស់ សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។

តាមប្រជាពលរដ្ឋ កម្មករសំណង់ បានឱ្យដឹងថា ចំណុចខាងលើ ជាការដ្ឋានសំណង់ច្រាំងទន្លេវ៉ៃគោ បន្ទាប់ពីបងប្អូនកម្មករសំណង់ ទៅធ្វើការងារទីនោះ ស្រាប់តែប្រទះឃើញ សពទាកម្នាក់ ដែលទើបនឹងកើតថ្មីៗ ត្រូវបានជនមិនស្គាល់មុខរុំកន្សែងពោះគោ យកទៅបោះផ្លុងចោល ផ្អើលឆោឡោ រាយការណ៍ទៅសមត្ថកិច្ច ។
សពទារកខាងលើ បើតាមការសន្និដ្ឋាន សង្ស័យកើតមកហើយ ជាអកុសលបានស្លាប់ ត្រូវបានជនមិនស្គាល់មុខ រុំកន្សែងយកមកបោះផ្លុងចោលតែម្តង ។

ទោះជាយ៉ាងណាក្តី ក្រោយពីប្រទះឃើញសពទារកម្នាក់ខាងលើ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញ ចុះទៅពិនិត្យស្រាវជ្រាវ ធ្វើកោសល្យវិច័យ លើកសពទារក ៕
អត្ថបទ៖តាតុងសែនជ័យ

