យុវជនម្នាក់តូចចិត្តសុំឪពុកទិញម៉ូតូមិនបានសម្រេចជ្រើសរើសផ្លូវចុងក្រោយយកថ្នាំពុលផឹកបណ្តាលពុលស្លាប់។
នគរបាលបានឲ្យដឹងថា ជនរងគ្រោះស្លាប់មានឈ្មោះ ចាន់ កំសត់ ភេទប្រុស អាយុ២៥ ឆ្នាំរស់នៅជាមួយឪពុកម្តាយនៅក្នុងបន្ទុកគ្រួសារ ត្រង់ចំណុចភូមិបុស្សដូង ឃុំបាសាក់ ស្រុករុក្ខគិរី ខេត្តបាត់ដំបង។

មុនថ្ងៃកើតហេតុយុវជនរងគ្រោះបានទទួចសុំឪពុក និងម្តាយទិញម៉ូតូជិះឲ្យដូចមិត្តភក្តិដទៃទៀត ប៉ុន្តែឪពុកមានជីវភាពខ្វះខាតមិនទាន់មានលទ្ធភាព ដើម្បីទិញឲ្យបានតាមសំណូនពរកូននោះទេ ចំពោះការបដិសេធដាច់ខាតរបស់ឪពុកម្តាយខាងលើនេះ ស្រាប់តែនៅអំឡុងវេលាម៉ោងជាង ៥:០០នាទី ថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ យុវជនរូបនេះបានសម្រេចចិត្តលេបថ្នាំពុលបាញ់ដង្កូវប្រភេទស៊ីឌី បណ្តាលឲ្យស្លាប់តែម្តង ទោះជាដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យយ៉ាងណាក្តី។

ជាមួយគ្នាសមត្ថកិច្ចមូលដ្ឋានបានចុះពិនិត្យសាកសពជនរងគ្រោះបានបញ្ជាក់ថាជនរងគ្រោះពិតជាស្លាប់ដោយសារ សារធាតុពុលពិតប្រាកដមែន រួចប្រគល់សាកសពទៅឲ្យឳពុក ម្តាយដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ដោយ: ដំបងក្រញូង
