ភ្នំពេញ÷ របាំងថ្មពុះចែកទ្រូងផ្លូវពីរផ្ទាំងរងការខូចខាត បន្ទាប់ពីបុរសម្នាក់បើករថយន្ដលុចស៉ីសRX330 រ៉េចង្កូតទៅបុកពេញទំហឹង នៅតាមបណ្ដោយផ្លូវព្រះសីហនុ កាលពីវេលាម៉ោង១១:៣០នាទីយប់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ តាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្ដលុចសុីស RX330 មួយគ្រឿង ពណ៍សពាក់ស្លាកលេខភ្នំពេញ 2BI-7270 ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន លុះធ្វើដំណើរមកដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឱ្យរលំអស់បាក់អស់ពីរកង់ ឯរថយន្ដបង្កររងកាខូចខាតខ្ទិចមួយកំណាត់មុខ តែមិនបង្កឱ្យមានអ្នករងរបួសនោះទេ។

ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញនរគបាលចរាចរណ៍ផ្លូវគោក្រុងភ្នំពេញ បានចុះមកសល់ទីតាំងកន្លែងកើតហេតុ ធ្វើការវ៉ាស់វែងរួចស្ទូចរថយន្ដ យកទៅរក្សាទុកដើម្បីរង់ចាំកាដោះស្រាយនៅពេលក្រោយ៕

អត្ថបទ៖ ត្រយងតូច

