ឆ្លងកាត់ការប្រកួតសរុប ៩៥ប្រកួត ដែល​ដឹក​នាំ​ដោយ​លោកអាជ្ញាកណ្ដាល​ចំនួន ១៤រូប​ ចាញ​កាត​សរុប​អស់​ចំនួន ៣៣៨សន្លឹក ក្នុង​នោះ​កាតក្រហម​ចំនួន ១៣សន្លឹក ខណ:អាជ្ញាកណ្ដាល ១រូប​ប៉ុណ្ណោះ​ដែលមិនទាន់​ដក់កាតក្រហមពិន័យកីឡាករ នៅលីគកំពូលកម្ពុជា ត្រឹម​សប្ដាហ៍ទី១៩ គឺ លោក អ៊ីវ ទីណា។​

លោក អ៊ីវ ទីណា កាន់បាល់

នេះ​គឺ​ជា​បញ្ជីរ​ឈ្មោះ​លោក​អាជ្ញាកណ្ដាលទាំង ៩រូប​ដែល​ដឹក​នាំ​ការ​ប្រកួត​កន្លង​មក៖

១-លោក ឃិន ឧសីហា ដឹក​នាំ​បាន ១៤ប្រកួត ចាញកាតសរុប ៦០សន្លឹក កាតក្រហម ១សន្លឹក
២-លោក ឃួន វីរ: ដឹក​នាំ​បាន ១៤ប្រកួត ចាញកាតសរុប ៥០សន្លឹក កាតក្រហម ១សន្លឹក
៣-លោក ជី សាមឌី ដឹក​នាំ​បាន ១៥ប្រកួត ចាញកាតសរុប ៤៨សន្លឹក កាតក្រហម ៣សន្លឹក
៤-លោក ជួប វិសាល ដឹក​នាំ​បាន ១២ប្រកួត ចាញកាតសរុប ៤៧សន្លឹក កាតក្រហម ២សន្លឹក
៥–លោក អ៊ីវ ទីណា ដឹក​នាំ​បាន ១៣ប្រកួត ចាញកាតសរុប ៤៣សន្លឹក កាតក្រហម គ្មាន
៦-លោក ហោ ប៊ុនថន ដឹក​នាំ​បាន ១០ប្រកួត ចាញកាតសរុប ៤១សន្លឹក កាតក្រហម ២សន្លឹក
៧-លោក ថន ថាវ័ន្ត ដឹក​នាំ​បាន ៧ប្រកួត ចាញកាតសរុប ២៤សន្លឹក កាតក្រហម ១សន្លឹក
៨-លោក ជួន ងួនហុង ដឹក​នាំ​បាន ៩ប្រកួត ចាញកាតសរុប ១៨សន្លឹក កាតក្រហម ១សន្លឹក
៩-លោក ភាវ ភា ដឹក​នាំ​បាន ១ប្រកួត ចាញកាតសរុប ៧សន្លឹក កាតក្រហម ២សន្លឹក

ការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាលឆ្នាំ២០២៣-២៤ បាន​ឈាន​ដល់​សប្ដាហ៍ទី១៩ ស្រប​​ពេលព្រះ​ខ័នរាជស្វាយ​រៀង, ភ្នំពេញក្រោន, វិសាខា និង អាយ អេស អាយ ដង្កោសែនជ័យ បន្តឈរនៅតំបន់ Top 4 (ក្រុមកំពូលទាំង៤)៕

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី១៩៖

កម្មវិធីប្រកួត សម្រាប់​សប្ដាហ៍ទី២០៖

Share.