សិល្បៈជាតិ៖ ហ្វេនៗ និងអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកមានការភ្ញាក់ផ្អើលជាខ្លាំង ដោយស្ងាត់ៗកំពូលតារាសម្តែងស្រី កញ្ញា ស៊ីន យូប៊ីន ត្រូវបានក្រុមហ៊ុនសាមសុងប្រកាសជាអ្នកតំណាងទូរស័ព្ទស៊េរីថ្មី ជាស្មាតហ្វូន Galaxy AI ដំបូងគេបង្អស់នៅកម្ពុជា។


មែនទែនទៅ សាមសុង ដែលជាក្រុមហ៊ុនsmart phoneយក្សបានផ្អាកជ្រើសរើសអ្នកតំណាងផលិតផលរបស់ខ្លួនរយៈពេលច្រើនឆ្នាំមកហើយ ខណៈក្រុមហ៊ុនsmart phone ជាច្រើនទៀតសម្រុកផ្សព្វផ្សាយជាបន្តបន្តាប់ តែ Samsung ហាក់ដូច មិនខ្វាយខ្វល់ ទើបតែពេលនេះដែលប្រេនលំដាប់អន្តរជាតិមួយនេះ បើកបង្ហាញមុខមាត់អ្នកតំណាងសារជាថ្មីម្តងទៀត គឺតារាសម្តែងឆ្នើមលំដាប់ប្រទេស ស៊ីន យូប៊ីន ស្របពេលជាមួយការបញ្ចេញទូរស័ព្ទស៊េរីថ្មី Galaxy S24 Series ដែលមានមុខងារច្រើនសម្បូរបែប ថែមទាំងជាស្មាតហ្វូនដែលមានបច្ចេកវិជ្ជា AI ដំបូងគេទៀតផង។ បើនិយាយអំពីពណ៌ និងរូបរាងវិញនោះ មើលទៅស៊ីវិល័យ និងទាក់ទាញខ្លាំងណាស់សម្រាប់ការរស់នៅប្រចាំថ្ងៃ។

គ្រាន់តែឃើញ Poster ផ្លូវការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក មហាជន និងបណ្តាហ្វេនៗដែលជាអ្នកស្រលាញ់គាំទ្រ ស៊ីន យូប៊ីន បានសម្រុកទៅ Comment អបអរសាទរតារាស្រីរូបនេះយ៉ាងភ្លូកទឹកភ្លូកដី ថែមទាំងលើកឡើងថា យូប៊ីន ពិតជាស័ក្កសមតំណែងជាអ្នកតំណាងទូរស័ព្ទស៊េរីថ្មីនេះខ្លាំងណាស់ ព្រោះនាងជាសិល្បករម្នាក់ដែលតែងតែពាំនាំភាពថ្មីប្លែក និងចែករំលែកពីសិល្បៈវប្បធម៌ខ្មែរទៅកាន់ឆាកអន្តរជាតិផ្សេងៗ។ ដូច្នេះគេជឿជាក់ថា ឱកាសធ្វើជាអ្នកតំណាងទូរស័ព្ទ Galaxy S24 Series នឹងជួយឱ្យ យូប៊ីន កាន់តែមានឱកាសបង្ហាញពីសក្កានុពល ភាពស្រស់ស្អាតចែងចាំងរបស់កម្ពុជា ប្រៀបបីដូចភាពចែងចាំងរបស់រូបរាង Galaxy S24 Series ដូច្នោះដែរ។
មិនទាន់អស់នៅឡើយ ហ្វេនៗលាន់មាត់់សរសើរពីសម្រស់ និងការតុបតែងខ្លួនរបស់ កញ្ញា ស៊ីន យូប៊ីន គ្រប់ៗគ្នា ក្នុងរាត្រីនៃការប្រកាសតំណែងអ្នកតំណាងទូរស័ព្ទស៊េរីថ្មីជាផ្លូវការ កាលពីយប់ថ្ងៃទី ២០ ខែមករា ឆ្នាំ២០២៤។ កំពូលតារាសម្តែងរូបនេះ មើលទៅពិតជាស្រស់ស្អាតខ្លាំងក្នុងឈុតសម្លៀកបំពាក់ អមដោយកាយវិការទន់ភ្លន់ ស្នាមញញឹមផ្អែមល្អែម មើលទៅពិតជាគួរឱ្យស្រលាញ់ខ្លាំងមែនទែន៕












