ជំនួប៤គូ នឹង​ត្រូវ​ប៉ះ​គ្នា​នៅ​ជើង​ទី២ នៃពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ ដើម្បី​​ឡើងបំពេញកៅអី​វគ្គ ៨ក្រុម​ចុង​ក្រោយ នៅល្ងាច​ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤​នេះ។​

កម្មវិធីប្រកួតជើងទី២ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៖

  • បឹងកេត ប៉ះ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:០០ល្ងាច
  • ព្រៃវែង ប៉ះ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋានខេត្តព្រៃវែង ម៉ោង ៣:៣០រសៀល
  • កងយោធពលខេមរភូមិន្ទ ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ខ.ភ.ម ម៉ោង ៦:០០ល្ងាច
  • ណាហ្គាវើលដ៍ ប៉ះ អង្គរថាយហ្គឺរ នៅកីឡដ្ឋានកំពង់ស្ពឺ ម៉ោង ៦:០០ល្ងាច។

ខាងក្រោមនេះគឺជាលទ្ធផលកាលពីជើងទី១ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ កន្លងទៅ៖

  • សៀមរាប អេហ្វស៊ី ១-១ បឹងកេត នៅកីឡដ្ឋាខេត្តសៀមរាប (ស្វាយធំ)
  • ក្រសួងមហាផ្ទៃ ១-០ ខេត្តព្រៃវែង នៅទីលានបណ្ឌិត្យសភានគរបាលកម្ពុជា
  • គិរីវង់សុខសែនជ័យ ២-៣ កងយោធពលខេមរភូមិន្ទ នៅកីឡដ្ឋានគិរីវង់
  • អង្គរថាយហ្គឺរ ១-៥ ណាហ្គាវើលដ៍ នៅកីឡដ្ឋានហនុមាន។

ស្របពេលគេបានរកឃើញក្រុមចំនួន៤ បានកក់កៅអីឡើងទៅវគ្គ៨ក្រុមក្រោយបញ្ចប់​ការប្រកួតជើងទី២ របស់ខ្លួន មានដូចជា ព្រះខ័នរាជស្វាយរៀង, ភ្នំពេញក្រោន, វិសាខា, និងក្រុមអាយ​ អេស អាយ ដង្កោសែនជ័យ។

លទ្ធផលប្រកួតជើងទី២ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤៖

  • ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន (សរុបទាំង២ជើង ១០-១)
  • ភ្នំពេញក្រោន ៩-០ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន Smart RSN (សរុបទាំង២ជើង ១១-១)
  • វិសាខា ១២-០ មន្ទីរ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍ (សរុបទាំង២ជើង ១៥-១)
  • អាយ អេស អាយ ដង្កោសែនជ័យ ៩-០ អង្គរស៊ីធី អេហ្វស៊ី (សរុបទាំង២ជើង ១៦-០)៕
Share.