នេះ​អាច​ចាត់ទុក​ជា​ដំំណឹងល្អ​មួយ​សម្រាប់​បេក្ខនារី​ដែល​មក​ចូលរួម​ប្រកួត​ប្រជែង​ Miss grand ថ្នាក់ខេត្ត​ព្រោះ​លោក​ ផួ​ង វណ្ណា PD តំណាងឱ្យ​ខេត្ត រតនៈគីរី បាន​ប្រកាស​ជា​សាធារណៈ​ថា​បេក្ខនារី​ដែល​ប្រកួត​ក្នុង​កម្មវិធី​​របស់​លោក​មិន​តម្រូវ​ឱ្យ​ត្រៀម​អ្វី​ច្រើន​នោះ​ទេ​ មាន​ត្រឹមតែ​​ស្បែក​ជើង​កែងចោទ​មួយ​គូ​ អាច​ចូល​រួម​ប្រកួត​បាន​ហើយ។

មែនទែន​ទៅ​ការ​ប្រកួត​សម្រស់​នីមួយ​ៗ​ បេក្ខនារី​ម្នាក់ៗ​ក្រៅ​ពី​ត្រៀម​លក្ខណៈ​សម្បត្តិ​ អត្តចរិត​ឬកពារ រក្សារូបរាង​ឱ្យ​ស្អាតសម​រម​ស័ក្ដិសម​ជាអនាគត​ Queen មាន​ទាំង​ចំណេះជំនាញ​និង​សមត្ថភាព​ផ្សេងៗ ដើរ​ទន្ទឹម​គ្នា​ហើយ​នោះ ការ​តុបតែងខ្លួន​ Make Up  ​សំលៀកបំពាក់​គឺ​​ជាចំណោទ​បញ្ហា​ និង​ឧបសគ្គ​ដ៏​ធំសម្រាប់បេក្ខនារី​ចូលរួម​ប្រកួត​ ព្រោះ​មាន​បេក្ខភាព​ខ្លះ​សុខចិត្ត​បោះបង់​ចោល​ការ​ប្រកួត​វិញ​ដោយសារ​តែ​មិន​អាច​រត់​រួច​នឹង​ថ្លៃ​ចំណាយ​នានា​។ 

ដោយ​មើល​ឃើញ​ពី​ផល​លំបាក​និង​ឧបសគ្គ​ដែល​បេក្ខនារី​ប្រកួត​ជា​ច្រើន​ជួប​ប្រទះ​ទើប​ធ្វើ​​ឱ្យ​លោក​ ផួង វណ្ណា ដែល​ជា​ PD តំណាងឱ្យ​ខេត្ត​រតនៈ​គិរី​ ​មិន​អាច​នៅ​ស្ងៀម​ត្រូវ​តែ​លូក​ដៃ​ចូល​មក​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​ដ៏​ចម្បង​សម្រាប់​បេក្ខនារី​ប្រកួត។ ដូច្នេះ​​បេក្ខនារី​ប្រកួត​ថ្នាក់​ខេត្ត​ ពិសេស​គឺ​ Miss Grand Ratanakiri ប្រចាំ​ឆ្នាំ​២០២៤​នេះ នឹង​មាន​បញ្ហា​​​ ​ដូច​បាន​រៀបរាប់​ទាំង​អស់ខាង​លើ​នោះ​ទេ ព្រោះ​អ្នក​រៀបចំ​កម្មវិធី​ បាន​ប្រកាស​តាម​រយៈ​គណនី​ផ្ទាល់​ខ្លួន​ថា​៖ «សម្រាប់ Miss Grand Ratanakiri 2024 មាន​តែស្បែកជើង​កែងចោទ១គូ គឺអាចចូលរួម​ប្រកួតបានដោយ​មិន​ចំណាយ​អ្វីទាំងអស់​។ បងរៀបចំ​ព្រោះ​ដឹង​ថាប្អូន​ៗលំបាក ព្រោះបងធ្លាប់​ឆ្លងកាត់​បទពិសោធទាំង​នេះ​»

PD គុណភាព! លោក ផួង វណ្ណា ប្រកាសថា​បេក្ខភាព​មក​ប្រកួត​ជាមួយ​លោក​មាន​តែ​ស្បែកជើងកែវចោទ​មួយគូគឺគ្រប់​គ្រាន់​ហើយ។

សូមជំរាបជូនថា​កម្មវិធី​ប្រកួត​ផ្ដាច់​ព្រ័ត្រ​ Miss grand Ratanakiri នឹង​រៀបចំ​ឡើង​នៅ​ចុង​ខែ​កុម្ភៈ ឆ្នាំ​២០២៤​ ខាង​មុខ​នេះ​នៅ​ទីតាំង​អគារ Prince Huan Yu Centre ដោយ​មាន​បេក្ខនារី​សុរប​ចំនួន​១៣​រូប​ នឹងចូលួម​ប្រកួត​ប្រជែង​ដណ្ដើម​មកុដ​តំណាង​ឱ្យ​ខេត្ត​រតនៈគិរី​។

Share.