ភ្នំពេញ៖ បុរសម្នាក់បេីកម៉ូតូក្នុងល្បឿនលឿន ចូលដល់ផ្លូវកោងព្យាយាមវ៉ាជែង ជ្រុលបុករថយន្តធុញធំមកពីខាងមុខ បណ្តាលឲ្យបោកក្បាលស្លាប់ភ្លាមៗ កាលពីវេលាម៉ោង ២៣:០០នាទីយប់ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ ថៃហ្គ័រ ភូមិបោះអង្គញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ មានបុរសម្នាក់ជិះម៉ូតូម៉ាកឌ្រីមសង់ ពណ៌ខ្មៅ សេរីឆ្នាំ២០១៧ មួយគ្រឿងពាក់ស្លាកលេខកណ្តាល 1X-6035 ដែលបើកបរទៅដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចកើតហេតុ ផ្លូវងងឹតផងនោះ ហើយបុរសខាងលើបានបើកវ៉ាជែងរថយន្តធុញធំមួយគ្រឿងទៀត រួចក៏ជ្រុលចង្កូតទៅបុកចំផ្នែកខាងមុខនៃរថយន្ត ស្តារិច ពណ៌សរមួយគ្រឿង ដែរមានពាក់ស្លាកលេខ តាកែវ 2B-7372 ដែលបើកបរបញ្ច្រាសទិសដៅគ្នា បណ្ដាលឱ្យប្លោងផ្ទប់ និងកញ្ចក់រថយន្តផ្នែកខាងមុខ ស្លាប់នៅខាងមុខរថយន្តភ្លាមៗ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការនគរបាលខណ្ឌច្បារអំពៅ បានធ្វើការវាស់វែងរួចទាក់ទងទៅសាច់ញាតិដើម្បីមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

អត្ថបទ៖ ទូច វិច្ឆិកា

Share.