ត្បូងឃ្មុំ៖ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំបានបញ្ជាក់ថា មន្ទីរអាជ្ញាធរខេត្ត ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ម៉ាសីនខួងយកអាចម៍ដីទៅពិនិត្យរួចហើយ ចំណុចបាក់ស្រុតច្រាំងទន្លេប្រវែង២០០ម៉ែត្រ ស្ថិតនៅចុងភូមិទួលគរ ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

លោក អាន ស៉ីណា បានឱ្យដឹងថា ជុំវិញការជួសជុលផ្លូវនេះយើងមានជំរើស២៖ ដោយករណីទី១ ក្រសួងពិនិត្យឃើញថាបើជួសជុលទប់ច្រាំងហើយនៅតែបន្តបាក់ទៀត។ ជំរើសទី២ ក្រសួងនិងធ្វើផ្លូវវាងខាងកើតវត្តពាមចក ចំណុចគល់ស្ពានអង្កូ បន្តទៅស្ពានព្រែកតាខ្វាន់ចុងភូមិទួលគរ ហើយថវិកាក្រសួងជាអ្នកចំណាយ គ្រាន់តែការជួសជួលមិនទាន់កំណត់ថ្ងៃបរិច្ឆេតច្បាស់លាស់។ ផ្លូវបេតុងនេះ ស្រុតខ្លាំងមែនហើយ តែអាចធ្វើចរាចរណ៍បាន។

សូមបញ្ជាក់ថា ផ្លូវបេតុងមួយកន្លែងនេះ បានរងការបាក់ស្រុតចូលទន្លេមេគង្គ តាំងពីថ្ងៃទី២៣ ធ្នូ ឆ្នាំ២០២៣មកម្លេះដោយសារទឹកហូរជ្រាប។ ផ្លូវបេតុងមួយខ្សែនេះ ជាផ្លូវដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋធ្វើដំណើរពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឆ្ពោះទៅកាន់ស្រុកកោះសូទិន ខេត្តកំពង់ចាម៕

អត្ថបទ៖ សាន វីឡែម

