
ក្នុងចំណោមកាតពិន័យ ៣៣៨សន្លឹក នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ គិតត្រឹមសប្តាហ៍ទី១៩ ឃើញថាខ្សែបម្រើ ជា វេសស្លី របស់បឹងកេត តាមស្មើខ្សែការពារ Ben William Nugent របស់អង្គរថាយហ្គឺរ ក្នុងនាមជាកីឡាករត្រូវពិន័យកាតច្រើនជាងគេសរុប ៨សន្លឹក និងកាតក្រហម១ ដូចគ្នា។
ខាងក្រោមគឺជាកីឡាករ និងគ្រូបង្វឹកដែលត្រូវពិន័យកាតច្រើនជាងគេ៖
- Ben William Nugent របស់អង្គរថាយហ្គឺរ កាតលឿង៨សន្លឹក កាតក្រហម១
- ជា វេសលី របស់បឹងកេត កាតលឿង៨សន្លឹក កាតក្រហម១
- Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន កាតលឿង៦ គ្មានកាតក្រហម
- ណុប ដេរីត របស់បឹងកេត កាតលឿង៥សន្លឹក គ្មានកាតក្រហម
- Cristian Roque របស់ណាហ្គាវើលដ៍ កាត៥សន្លឹក កាតក្រហម១
- ឈឿង វិស៊ីនុ របស់បឹងកេត កាតលឿង៥សន្លឹក គ្មានកាតក្រហម
- Elsayed Mahmaoud របស់គិរីវង់សុខសែនជ័យ កាតលឿង៥សន្លឹក គ្មានកាតក្រហម
- Kikuchi Yuta របស់ណាហ្គាវើលដ៍ កាតលឿង៥សន្លឹក គ្មានកាតក្រហម
- នូ ចេនមករា របស់អង្គរថាយហ្គឺរ កាតលឿង៥សន្លឹក គ្មានកាតក្រហម
- Bektur Amangeldiev របស់ណាហ្គាវើលដ៍ កាតលឿង៥សន្លឹក គ្មានកាតក្រហម
- ស៊ិន សុផាណាត់ របស់ភ្នំពេញក្រោន កាតលឿង៤សន្លឹក គ្មានកាតក្រហម៕


