កីឡាករ Thiha ZAW ជនជាតិមីយ៉ាន់ម៉ា របស់ព្រៃវែង អែហ្វស៊ី បន្តឈរលើគេក្នុងនាមជាកីឡាករដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេរហូតដល់ ៨លើក ក្រោយឈានដល់ជុំទី៣ គិតត្រឹម១៩សប្តាហ៍ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនរួមមាន៖
-កីឡាករ Thiha Zaw សញ្ជាតិមីយ៉ាន់ម៉ា របស់ព្រៃវែង Assist ៨លើក
-កីឡាករ Yoshihama Ryohei សញ្ជាតិជប៉ុន របស់បឹងកេត Assist ៧លើក
-កីឡាករ ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង Assist ៧លើក
-កីឡាករ ផាច សុជាវីឡា របស់ភ្នំពេញក្រោន Assist ៦លើក
-កីឡាករ Yudai Ogawa សញ្ជាតិជប៉ុន របស់ភ្នំពេញក្រោន Assist ៦លើក
-កីឡាករ ស៊ិន កក្កដា របស់វិសាខា Assist ៦លើក
-កីឡាករ ឌី ផារ៉ាន់ របស់ព្រៃវែង Assist ៥លើក
-កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត Assist ៥លើក
-កីឡាករ Shori Murata សញ្ជាតិជប៉ុន របស់ Tiffy Army Assist ៥លើក
-កីឡាករ Nick Taylor របស់ព្រះខ័នរាជស្វាយរៀង Assist ៥លើក
-កីឡាករ Cristian Roque របស់ណាហ្គាវើលដ៍ Assist ៥លើក
-កីឡាករ Gabriel Silva របស់ព្រះខ័នរាជស្វាយរៀង Assist ៥លើក
-កីឡាករ Riggi Alessanro សញ្ជាតិកាណាដា របស់អង្គរថាយហ្គឺរ Assist ៥លើក
-កីឡាករ Bounkong Boun Phachan សញ្ជាតិឡាវ របស់ស្វាយរៀង Assist ៥លើក៕


