ក្លិបបាល់ទាត់ Al Shahaniya SC ក្រោមការដឹកនាំរបស់លោក Nabil Anwa បានប្រកាសនាំចូលកីឡាករបរទេស២នាក់បន្ថែម ដើម្បីការពារកំពូលតារាងលីគលំដាប់ទី២ Qatari Second Division នៅប្រទេសកាតា។

កីឡាករបរទេសទាំង២រូបមានដូចជា៖

  • កីឡាករអេស្ប៉ាញ Marc Muniesa
  • កីឡាករអាហ្សង់ទីន Manuel Panaro។

បច្ចុប្បន្នក្រុម Al Shahaniya SC កំពុងឈរកំពូលតារាងលីគលំដាប់ទី២ Qatari Second Division ក្រោយឆ្លងកាត់ ៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ មិនដែលចាញ់ឡើយ។

សម្រាប់សប្តាហ៍ទី៩ ក្រុមបាល់ទាត់ Al Shahaniya SC នឹងត្រូវជួបជាមួយ Lusail City នៅថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៤ ក្នុងកីឡដ្ឋាន Grand Hamad។

តារាងចំណាត់ថ្នាក់លីគ២ នៃប្រទេសកាតា គិតត្រឹមសប្តាហ៍ទី៨៖

  1. Al Shahaniya ៨ប្រកួត ឈ្នះ៥ ស្មើ៣ មាន១៨ពិន្ទុ
  2. Al Khor ៨ប្រកួត ឈ្នះ៤ ស្មើ៣ ចាញ់១ មាន១៥ពិន្ទុ
  3. Mesaimeer ៨ប្រកួត ឈ្នះ៤ ស្មើ២ ចាញ់២ មាន១៤ពិន្ទុ
  4. Al Kharaitiyat ៨ប្រកួត ឈ្នះ៣ ស្មើ៣ និងចាញ់២ មាន១២ពិន្ទុ
  5. Al Bidda ៨ប្រកួត ឈ្នះ២ ស្មើ៣ និងចាញ់៣ មាន៩ពិន្ទុ
  6. Al Waab ៨ប្រកួត ឈ្នះ៣ និងចាញ់៥ មាន៩ពិន្ទុ
  7. Al-Sailiya ៨ប្រកួត ឈ្នះ២ ស្មើ១ និងចាញ់៥ មាន៧ពិន្ទុ
  8. Lusail City ៨ប្រកួត ស្មើ៣ និងចាញ់៥ មាន៣ពិន្ទុ៕
Share.