ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ បានបញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយហើយ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ កន្លងទៅក្នុងនោះឃើញថា ក្រុមទាំង៨ បានកក់កៅអីឡើងទៅវគ្គ៨ក្រុមក្រោយបញ្ចប់ការប្រកួតជើងទី២េបស់ខ្លួន។




លទ្ធផលការប្រកួតសរុបជើងទី២
ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤៖
- បឹងកេត ៤-០ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ (សរុបទាំង២ជើង ៥-១)
- ព្រៃវែង ២-០ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង (សរុបទាំង២ជើង ២-១)
- កងយោធពលខេមរភូមិន្ទ ១-២ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) (សរុបទាំង២ជើង ៤-៤ (ទាត់បាល់១១ម៉ែត្រ ២-៤))
- ណាហ្គាវើលដ៍ ១-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ (សរុបទាំង២ជើង ៦-១)
ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤
- ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន (សរុបទាំង២ជើង ១០-១)
- ភ្នំពេញក្រោន ៩-០ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន Smart RSN (សរុបទាំង២ជើង ១១-១)
- វិសាខា ១២-០ មន្ទីរ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍ (សរុបទាំង២ជើង ១៥-១)
- អាយ អេស អាយ ដង្កោសែនជ័យ ៩-០ អង្គរស៊ីធី អេហ្វស៊ី (សរុបទាំង២ជើង ១៦-០)។




ដូចនេះក្រុមព្រះខ័នរាជស្វាយរៀង, អាយ អេស អាយ, ភ្នំពេញក្រោន, វិសាខា, ណាហ្គាវើលដ៍, គិរីវង់សុខសែនជ័យ, ព្រៃវែង និងបឹងកេត ឡើងទៅវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ជាតិ។
សម្រាប់ក្រុមទាំង៨ដែលត្រូវប្រកួតនៅវគ្គ៨ក្រុមចុងក្រោយរួមមាន៖ ព្រៃវែង ត្រូវប៉ះ វិសាខា គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន រីឯបឹងកេត ប៉ះ អាយ អេស អាយ ខណៈក្រុមណាហ្គាវើលដ៍ ត្រូវប៉ះ ព្រះខ័នរាជស្វាយរៀង នៅវគ្គ៨ក្រុមចុងក្រោយ ដោយតាមការគ្រោងទុកការប្រកួតជើងទី១ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ ខណៈជើងទី២ នឹងធ្វើឡើងនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

គួរបញ្ជាក់ថា ១៦ក្រុមដែលត្រូវប្រជែងគ្នាក្នុងពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកទី១៧ ឆ្នាំ២០២៣-២០២៤ (វគ្គជម្រុះថ្នាក់ជាតិ) រួមមានបេក្ខភាពក្រុមលីគទី២ ចំនួន ៣ក្រុម រួមមានក្រុម សៀមរាប អេហ្វស៊ី និងក្រុមអង្គរស៊ីធី និងសមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ។
រីឯបេក្ខភាព ៣ក្រុម នៃពានសម្ដេចតេជោ-ថ្នាក់ខេត្ត រួមមានមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ចាម, មន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំ, និងខេត្តបន្ទាយមានជ័យ។ ខណ:ការប្រកួត នឹងចាប់ផ្ដើមនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។

គួររំលឹកផងដែរថា ពានរង្វាន់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន (Hun Sen Cup) បង្កើតឡើងដំបូងនៅឆ្នាំ២០០៧ បច្ចុប្បន្នមានអាយុកាល ១៧ឆ្នាំហើយ ដោយក្រុមព្រះខ័នរាជស្វាយរៀង គ្រងជើងឯកបានច្រើនជាងគេ ចំនួន៤លើក ពោលគឺឆ្នាំ២០១១. ២០១២. ២០១៥. ២០១៧ ខណៈវិសខា បាន៣លើកជាប់ៗគ្នាពោលគឺនៅឆ្នាំ២០២០, ២០២១, ២០២២៕


