
ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិវៀតណាម ដែលទទួលបានកៅអី FIFA Futsal World Cup បានប្រមូលផ្ដុំកីឡាករហ្វឹកហាត់បានមួយរយៈហើយនៅទីក្រុងហូជីមិញ ក្រោមការដឹកនាំពីសំណាក់លោកគ្រូបង្វឹក Phạm Minh Giang ខណៈក្រុមនឹងបន្តហ្វឹកហាត់បន្ថែមប្រមាណ១០ថ្ងៃទៀត នៅទីក្រុងហាណូយ មុនធ្វើដំណើរទៅបោះជម្រុះហ្វឹកហាត់និងប្រកួតពានរង្វាន់អន្តរជាតិមួយនៅប្រទេសអេស្ប៉ាញ។

តាមគម្រោងក្រុមជម្រើសជាតិវៀតណាម នឹងចាកចេញទៅទឹកដីអឺរ៉ុប នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១ ខណៈក្រុមអាស៊ានមួយនេះត្រូវចូលរួមប្រកួតពានរង្វាន់ Olivo Arena Tournament នៅប្រទេសអេស្ប៉ាញ ជាមួយក្រុមម្ចាស់អេស្ប៉ាញ ជប៉ុន និងហ្គាតេម៉ាឡា ចន្លោះថ្ងៃទី២៨ ដល់៣១ ខែសីហា ឆ្នាំ២០២១។ ក្រោយចប់ការប្រកួតក្រុមវៀតណាម ត្រូវប្រកួតមិត្តភាពអន្តរជាតិមួយទៀតជាមួយក្រុមហ្វូតសាល Córdoba Patrimonio de la Humanidad របស់អេស្ប៉ាញ។
អត្ថបទពាក់ព័ន្ធ៖អាជ្ញាកណ្ដាល៣៩រូបមកពីទ្វីបទាំង៦ នឹងដឹកនាំប្រកួត 2021 FIFA Futsal World Cup
ក្រុមបាល់ទាត់ហ្វូតសាលជម្រើសជាតិ៥ប្រទេស តំណាងឱ្យទ្វីបអាស៊ី ទៅចូលរួមប្រកួតក្នុងពានរង្វាន់ហ្វូតសាលជើងឯកពិភពលោក 2021 FIFA Futsal World Cup នៅប្រទេសលីទុយអានី ក្នុងទ្វីបអឺរ៉ុប ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់៣ ខែតុលា ឆ្នាំ២០២១ ខាងមុខ ដោយក្នុងនោះមាន ថៃ ជប៉ុន អ៊ីរ៉ង់ អ៊ូបេគីស្ថាន និងវៀតណាម៕


