ភ្នំពេញ ៖ ម៉ូតូកង់បីមួយគ្រឿងបើកបរល្បឿនលឿន ជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉កកំពុងបើកឆ្លងផ្លូវ បណ្តាលឱ្យក្រឡាប់ម៉ូតូកង់បីផ្ងារជើង ម៉ូតូសណ្តោងរុឺម៉ក បាក់បូមមុខកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវជាតិលេខ៤ មុខច្រកចូលតំបន់សេដ្ឋកិច្ច ក្នុងភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា មុនកើតហេតុ ម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1Iz-2195 បើកបរដោយបុរសម្នាក់ ល្បឿនលឿន ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជ្រុលទៅបុកជាមួយម៉ូតូសណ្តោងរុឺម៉ក កំពុងបើកឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឱ្យក្រឡាប់ម៉ូតូកង់បី រងខូចខាត ចំណែកម៉ូតូសណ្តោងរុឺម៉កបាក់បូមមុខ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ យកកង់បីនិងរុឺម៉កទៅដាក់កៀនខាង ភាគីសងខាងនិយាយគ្នាមិនត្រូវ ដោយសារដណ្តើមយកត្រូវរៀងខ្លួន ត្រូវបានសមត្ថកិច្ចវាស់វែងយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រងចាំដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.