ភ្នំពេញ៖ បុរសម្នាក់ជិះម៉ូតូមកយកកូនចេញពីរៀនដួលបោកក្បាលទៅនិងផ្លូវរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅជួយ សង្គ្រោះនៅមន្ទីរពេទ្យការពីវេលាម៉ោង ៤នឹង២០នាទីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅមុខវិទ្យាល័យជាស៊ីមសាមគ្គីតាមបណ្ដោយផ្លូវ ២៧១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យរាជធានីភ្នំពេញ។

ជនរងគ្រោះមានឈ្មោះ ហាក់ វុទ្ធី អាយុ៤០ឆ្នាំ ជាងជិះម៉ូតូម៉ាកស្កុបពីពណ៌សពាក់ស្លាកលេខភ្នំពេញ1IN-5515 ធ្វើដំណើរតាម២៧១ទិសដៅលិចមកកើត។

តាមប្រភពព័ត៌មានកន្លែងកើតហេតុបានឱ្យដឹងថា ជនរងគ្រោះបានជិះម៉ូតូម៉ាកខាងលើធ្វើដំណើរតាមបណ្ដោយផ្លូវ២៧១ ក្នុងទិសដៅពីលិចមកកើតខណៈមកដល់ត្រង់ចំណុចកន្លែងកើតហេតុស្រាប់តែដួលបោកក្បាលទៅនិងផ្លូវបណ្ដាលឱ្យរបួសធ្ងន់ ភ្លាមៗត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដើម្បីចុះមកដឹកជនរងគ្រោះយកទៅជួយសង្រ្គោះ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហើយយកម៉ូតូដាក់អែបខាង រងចាំប្រគល់ឱ្យសាច់ញ្ញាត្តិយកត្រឡប់ទៅវិញ៕

អត្ថបទ៖ សេង សាវី

