រាជធានីភ្នំពេញ ៖ ឯកឧត្តម ឧត្តមអគ្គានុរក្ស.១ ឈន សាណាត អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារចុះត្រួតពិនិត្យទណ្ឌិតដែលមាន វ័យចាស់ជរា ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ពិការភាព និង វិបល្លាសស្មារតី នៅតាមគោលដៅសាលាឧទ្ធរណ៍តំបន់។
កិច្ចប្រជុំនេះប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលប្រជុំ៤២០ នៃទីស្តីការក្រសួងមហាផ្ទៃ។
ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម អគ្គនាយក បានបញ្ជាក់អំពីភារកិច្ចរបស់ក្រុមការងារនេះដែលមានដូចជា៖
– ចុះពិនិត្យទណ្ឌិតដែលមានវ័យចាស់ជរា ជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ ពិការភាព និងវិបល្លាសស្មារតី នៅតាមគោលដៅសាលាឧទ្ធរណ៍តំបន់ដែលបានកំណត់
– សម្របសម្រួលការងារជាមួយក្រុមការងារក្រសួងយុត្តិធម៌ ព្រះរាជអាជ្ញាក្នុងដែនដីមានសមត្ថកិច្ច តំណាងមន្ទីរពេទ្យបង្អែកដែលមានសមត្ថកិច្ច ប្រធានមណ្ឌលអប់រំកែប្រែ និងប្រធានពន្ធនាគាររាជធានី-ខេត្ត
– ជួយការងាររដ្ឋលេខាធិការទទួលការងារអគ្គនាយកដ្ឋានពន្ធនាគារ និងអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ
– ធ្វើរបាយការណ៍ និងបញ្ជីឈ្មោះទណ្ឌិត រាយការណ៍ជូនឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាវាយតម្លៃថា ស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារមានលក្ខណៈល្អប្រសើរ ដោយជនជាប់ឃុំទាំងអស់ទទួលបានការថែទាំសុខភាព និងការបណ្តុះបណ្តាលជំនាញបានត្រឹមត្រូវ។ បន្ថែមពីនេះ គណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា ក៏បេ្តជ្ញាធ្វើការរួមគ្នាជាមួយអគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបន្តដោះស្រាយនូវបញ្ហានានាស្តីពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងពន្ធនាគារបន្ថែម៕




ដោយ ៖ ការិយាល័យព័ត៌មាន និងផ្សព្វផ្សាយ
