ភ្នំពេញ ៖ ម៉ូតូវីវ៉ាមួយគ្រឿង ជិះដោយក្មេងស្រី២នាក់ លឿនជ្រុលទៅបុកជាមួយម៉ូតូPCXកំពុងជិះឆ្លងផ្លូវ បណ្តាលឱ្យរងរបួសធ្ងន់ក្មេងស្រីម្នាក់ ស្រាល២នាក់ ។ ហេតុការណ៍ខាងលើកើតឡើង កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅតាមផ្លូវចោមចៅ ក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

តាមប្រភពបានឱ្យដឹងថា នៅមុនពេលកើតហេតុ ភាគីម៉ូតូ ម៉ាកវីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AG-2312 ជិះដោយក្មេងស្រី២នាក់ ឌុបគ្នាបើកល្បឿនលឿន ពីលិចទៅកើត លុះដល់ចំណុចកើតហេតុ ជ្រុលបុកគ្នាជាមួយ ម៉ូតូម៉ាក PCX ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ 1IK-8287 ជិះដោយបុរសម្នាក់កំពុងឆ្លងផ្លូវពីត្បូងទៅជើង បណ្តាលឱ្យក្មេងស្រីម្នាក់រងរបួសធ្ងន់ ចំណែកក្មេងស្រីម្នាក់ និងបុរសម្នាក់ទៀត រងរបួសស្រាល ។

ក្រោយកើតហេតុក្មេងស្រីរងគ្រោះទាំង២នាក់ ត្រូវបានក្រុមគ្រួសារដឹកតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យ ដោយខ្លួនឯង ចំណែកម៉ូតូទាំង២គ្រឿង ត្រូវបានសមត្ថកិច្ចវាស់វែងរួច យកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌពោធិ៍សែនជ័យ រងចាំភាគីសងខាងដោះស្រាយគ្នានៅពេលក្រោយទៀត ៕

អត្ថបទ៖តាតុងសែនជ័យ

Share.