កងយោធពលខេមរភូមិន្ទ ខ (Tiffy Army B) បានយកឈ្នះក្លិបបាល់ទាត់ខេត្តសៀមរាប ក្នុងលទ្ធផល ២-១ នៅកីឡដ្ឋានស្តាតចាស់ នៃការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 នៅថ្ងៃទី០៣ ខែកុម្ភនេះ សម្រាប់សប្តាហ៍ទី១៦។

២គ្រាប់របស់កងយោធពលខេមរភូមិន្ទ ខ រកបានដោយកីឡាករពាក់អាវលេខ១០ មុត សុភាង នៅនាទីទី៥២ ១គ្រាប់ និងនាទី ទី៥៥ ចំនួន ១គ្រាប់។ ខណ:ក្លិបបាល់ទាត់ សៀមរាប រកបាន ១គ្រាប់នៅតង់ទី១ ដោយកីឡាករ ពាក់អាវលេខ ១៤ យ៉ែន មករា។

ដោយឡែកសម្រាប់ជំនួបរវាងក្លិបបាល់ទាត់ឡាយហ្វ ត្រូវជួបជាមួយ យុវជនបាទីអាយុក្រោម ១៨ឆ្នាំ នៅសប្ដាហ៍ទី១៦នេះ ត្រូវបានបន្តលើកការប្រកួត បន្ទាប់លើកការប្រកួតម្ដងរួចមកហើយពេលជួបខេត្តព្រះសីហនុ សប្ដាហ៍ទី១៥ កាលពីថ្ងៃទី២៧ ខែមករា ដោយមូលហេតុ ក្លិបបាល់ទាត់អង្គរស៊ីធីបដិសេធមិនចូលរួមការប្រកួត និងបានបោះបង់ ការប្រកួត។ ហេតុដូច្នេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ សម្រេចលុបចោលការប្រកួតទាំងស្រុង៕

