ម្ចាស់ផ្ទះណហា្គវើលដ៍ បានយកឈ្នះ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ខណ: ISI ដង្កោសែនជ័យ បានត្រឹមស្មើគ្នាជាមួយ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park នៃការប្រកួតពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ នៅសប្តាហ៍ទី២០ នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភ: ឆ្នាំ២០២៤។
លទ្ធផលប្រកួត ថ្ងៃសៅរ៍ទី៣ ខែកុម្ភ: ឆ្នាំ២០២៤៖
- ណាហា្គវើលដ៍ ៣-១ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ ម៉ោង ៦:០០ល្ងាច
- ISI ដង្កោសែនជ័យ ១-១ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park ម៉ោង ៦:០០ល្ងាច។

កម្មវិធីថ្ងៃអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤៖
- គិរីវង់សុខសែនជ័យ ប៉ះ Tiffy Army FC នៅកីឡដ្ឋានគិរីវង់ ម៉ោង ៣:៤៥រសៀល
- ព្រះខ័នរាជស្វាយរៀង ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋានស្វាយរៀង ម៉ោង ៦:០០ល្ងាច
- បឹងកេត ប៉ះ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ ម៉ោង ៦:០០ល្ងាច៕


