កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញដឹកនាំដោយលោកសុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញនៅរសៀលថ្ងៃទី១៣សីហាឆ្នាំ២០២១នេះបានឆ្មក់ ចុះ បង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់នៅចំណុចតារាងបាល់ទះមួយកន្លែងស្ថិតនៅដី ឡូតិ៍មួយកន្លែងស្ថិតនៅភូមិ ៥ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានី ភ្នំពេញ។
ទីតាំង១នេះត្រូវបានរកឃើញថា បានបើកល្បែងភ្នាល់ជល់មាន់តាម អនឡាញ និងចាក់ ល្បែងអាប៉ោង ជាដើម ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស សរុប ចំនួន ៣២ នាក់ក្នុងនោះ ស្រី ០២នាក់ , ម៉ូតូ ១៤ គ្រឿង រួមទាំងវត្ថុ តាង មួយ ចំនួន ទៀត ។
បច្ចុប្បន្ន មនុស្ស ទាំង ៣២ នាក់ នេះ ត្រូវ បាន កម្លាំងបញ្ជូន ទៅ អធិការដ្ឋាន នគរបាល ខណ្ឌដូនពេញ ដើម្បីបន្ដនីតិវិធីតាមផ្លូវតុលាការ៕






អត្ថបទ៖ស្វាយ ភឿន
