សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ ISI ដង្កោសែនជ័យ (ខ) និង ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ ក្លិបបាល់ទាត់វិសាខា (ខ) នៃការ​ប្រកួត​ពានរង្វាន់​លីគ​ទី២ កម្ពុជា Cambodian League 2 នៅថ្ងៃទី០៤ ខែកុម្ភនេះ សម្រាប់សប្តាហ៍ទី១៦។

កម្មវិធីប្រកួត ថ្ងៃអាទិត្យទី០៤ កុម្ភ: សប្ដាហ៍ទី១៦៖

-សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ប៉ះ ISI ដង្កោសែនជ័យ (ខ) នៅទីលានបណ្ឌិតសភានគបាលកម្ពុជា វេលាម៉ោង ៣:៤៥នាទីរសៀល

-ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ប៉ះ ក្លិបបាល់ទាត់វិសាខា (ខ) នៅកីឡដ្ឋាន ឡាយហ្វ វេលាម៉ោង ៦:០០នាទីល្ងាច

លទ្ធផល ប្រកួតថ្ងៃទី០៣ កុម្ភ: សប្ដាហ៍ទី១៦៖

-កងយោធពលខេមរភូមិន្ទ ខ ២-១ ក្លិបបាល់ទាត់ខេត្តសៀមរាប នៅកីឡដ្ឋានស្តាតចាស់៕

Share.