ការប្រកួតពានរង្វាន់លីគទី២ កម្ពុជា Cambodian League 2 បានបញ្ចប់សប្តាហ៍ទី១៦ ជុំទី៣ នៅយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២៤ ស្របពេលក្រសួងមហាផ្ទៃ ឡាយហ្វ និង Tiffy Army (ខ) ទទួលបាន៣ពិន្ទុដូចគ្នា។

លទ្ធផលថ្ងៃអាទិត្យទី៤ កុម្ភ: សប្ដាហ៍ទី១៦៖
-សមាគមកីឡាបាល់ទាត់ក្រសួងមហាផ្ទៃ ៤-០ ISI ដង្កោសែនជ័យ (ខ) នៅទីលានបណ្ឌិតសភានគបាលកម្ពុជា
-ក្លិបបាល់ទាត់ឡាយហ្វ ខេត្តព្រះសីហនុ ២-០ ក្លិបបាល់ទាត់វិសាខា (ខ) នៅកីឡដ្ឋាន ឡាយហ្វ។
លទ្ធផល ប្រកួតថ្ងៃទី៣ កុម្ភ: សប្ដាហ៍ទី១៦៖
-កងយោធពលខេមរភូមិន្ទ (ខ) ២-១ ក្លិបបាល់ទាត់ខេត្តសៀមរាប នៅកីឡដ្ឋានស្តាតចាស់។
ស្របពេលការប្រកួតរវាង ក្រុមបាល់ទាត់អង្គរស៊ី ទល់នឹងមជ្ឍលមណ្ឌល និងសាលាកីឡាបាល់ទាត់ជាតិអាយក្រោម ១៨ឆ្នាំ ត្រូវបានលើកការប្រកួតមិនទាន់ពេលនោះទេ៕



