សមាគមបាល់ទះវិសាខា ជាក្រុមមួយដែលបានរក្សាកំណត់ត្រាឈ្នះគ្រប់ការប្រកួតរបស់ខ្លួន ដោយមិនចាញ់សូម្បី១សិត ក្រោយបន្តឈ្នះក្រសួងមហាផ្ទៃ ៣សិតទល់នឹង០ (២៥-១៩, ២៥-២៣, ២៥-១៥) វគ្គជម្រុះជុំទី២ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទះ«តេជោលីគ» (Techo Volleyball Cambodia League) រដូវកាល ២០២៣-២០២៤ នៅថ្ងៃអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤នេះ។

លទ្ធផលសរុបរបស់វិសាខា ប្រកួតនៅជុំទី១៖
-ប្រកួតទី១៖ វិសាខា ៣-០ ន.ប ខេត្តកណ្ដាល (២៥-១៤,២៥-១៨,២៥-១២)
-ប្រកួតទី២៖ ន.ប ខេត្តពោធិ៍សាត់ ០-៣ វិសាខា (១៦-២៥,២៣-២៥,១២-២៥)
-ប្រកួតទី៣៖ វិសាខា ៣-០ ន.ប ខេត្តព្រះសីហនុ (២៥-១៣,២៥-១៩,២៥-១៩)
-ប្រកួតទី៤៖ ន.ប រាជធានីភ្នំពេញ ០-៣ វិសាខា (១៩-២៥,១៣-២៥,២០-២៥)
-ប្រកួតទី៥៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២២,២៥-១៥,២៥-២៣)
-ប្រកួតទី៦៖ ក្លិបបញ្ជាការដ្ឋានអង្គរក្ស ០-៣ វិសាខា (២៣-២៥,២៣-២៥,១៤-២៥)
-ប្រកួតទី៧៖ វិសាខា ៣-០ ក្រសួងមហាផ្ទៃ (២៥-១៩, ២៥-២៣, ២៥-១៥)
លទ្ធផលសរុបរបស់វិសាខា ប្រកួតនៅជុំទី២៖
-ប្រកួតទី៨៖ វិសាខា ៣-០ ន.ប ខេត្តពោធិ៍សាត់ (២៦-២៤, ៣៣-៣១, ២៥-១៩)
-ប្រកួតទី៩៖ វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-២៣, ២៥-១៥, ២៥-២១)
-ប្រកួតទី១០៖ វិសាខា ៣-០ ន.ប រាជធានីភ្នំពេញ (២៥-១៩, ២៥-១៧, ២៥-២២)
-ប្រកួតទី១១៖ ក្រសួងមហាផ្ទៃ ០-៣ វិសាខា (២៣-២៥, ២៥-២៧, ២០-២៥)។
កម្មវិធីប្រកួតបន្ទាប់សប្តាហ៍ក្រោយនៅថ្ងៃទី១៦ ខែកុម្ភ: ឆ្នាំ២០២៤៖

សម្រាប់ជុំទី២ ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» ក្រុមចំនួន ២ត្រូវបានកាត់ចេញនោះគឺក្លិបកីឡាបាល់ទះ ខេត្តព្រះសីហនុ និងក្លិបស្នងការដ្ឋាននគរបាល ខេត្តកណ្តាល។ ខណ: នៅជុំទី២ នេះក្រុមទាំង ៦នឹងប្រកួតវិលជុំដើម្បីសន្សុំពិន្ទុ យកក្រុមមានពិន្ទុច្រើនជាងគេ ៤ឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្របន្ត។
ចំពោះរូបមន្តនៃការប្រកួត ក្នុងព្រឹត្តិការណ៍កីឡាបាល់ទះ «តេជោលីគ» ត្រូវបានចែកជា៣ជុំមាន៖
-ជុំទី១៖ ក្រុមទាំង ៨ប៉ះគ្នាចំនួន ១ជើង
-ជុំទី២៖ ក្រុមលេខ១ ដល់ ៦ (ចំណាត់ថ្នាក់ជុំទី១) ប៉ះគ្នាជំនួន១ជុំទៀត
-ជុំទី៣៖ ក្រុមលេខ១ ប៉ះ លេខ៣ ក្រុម លេខ២ ប៉ះ លេខ៤ (ចំណាត់ថ្នាក់ជុំទី២)៕

