ការ​ប្រកួត​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤ បានបញ្ចប់សប្តាហ៍ទី២០ នៅយប់ថ្ងៃអាទិត្យទី៤ ខែកុម្ភ: ស្របពេលព្រះខ័នរាជស្វាយរៀង បន្តឈរកំពូលតារាង ក្រោយឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋានខេត្តស្វាយរៀង។

លទ្ធផលថ្ងៃអាទិត្យ ទី៤ ខែកុម្ភ: ឆ្នាំ២០២៤ មាន៖

  • គិរីវង់សុខសែនជ័យ ២-០ Tiffy Army FC នៅកីឡដ្ឋានគិរីវង់
  • ព្រះខ័នរាជស្វាយរៀង ៣-២ ភ្នំពេញក្រោន នៅកីឡដ្ឋានស្វាយរៀង​
  • បឹងកេត ៥-២ អង្គរថាយហ្គឺរ នៅពហុកីឡដ្ឋានជាតិ​

លទ្ធផលប្រកួត ថ្ងៃសៅរ៍ទី៣ ខែកុម្ភ: ឆ្នាំ២០២៤៖

  • ណាហា្គវើលដ៍ ៣-១ វិសាខា នៅកីឡដ្ឋានខេត្តកំពង់ស្ពឺ
  • ISI ដង្កោសែនជ័យ ១-១ ព្រៃវែង នៅកីឡដ្ឋាន AIA Stadium, KMH Park ៕
Share.