យុវវ័យមួយក្រុមចេញដើរលេងមើលភ្លើងព៌ណលួចលាក់ផឹកស៊ី និងច្រៀងខារ៉ាអូខេមិនបារម្ភខ្លាចជំងឺកូវីដ-១៩ ត្រូវសមត្ថកិច្ចចុះបង្ក្រាបនិងនាំខ្លួនទៅអាវុធហត្ថក្រុងបាត់ដំបង។

កងរាជអាវុធហត្ថខេត្តបាត់ដំបងបានឲ្យដឹងថា ការបង្ក្រាបនេះអនុវត្តភ្លាមៗ ក្រោយពីមានសេចក្តីរាយការណ៍សម្ងាត់បន្ទាន់មួយរបស់ប្រជាពលរដ្ឋ ហើយកម្លាំងការិយាល័យទទួលផែន បានសុំគោលការណ៍តាមផ្លូវច្បាប់ចុះបង្ក្រាប និងឃាត់ខ្លួនជនបង្កប្រុស ស្រី ៦នាក់កាលពីថ្ងៃ ១២ ខែសីហា ឆ្នាំ ២០២១ ត្រង់ចំណុចហាងខារ៉ាអូខេមួយកន្លែងមានយីហោ (ប្រូ) ស្ថិតនៅក្នុងភូមិ នំក្រៀប សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

ក្រោយការឃាត់ខ្លួននោះ ជនសង្ស័យទាំង៦នាក់ ត្រូវបានឃាត់ខ្លួននៅទីបញ្ជាការអាវុធហត្ថខេត្ត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត។

យ៉ាងណាក៏ដោយចំពោះម្ចាស់ទីតាំងដែលបានបើកបម្រើសេវាខារ៉ាអូខេនេះ ពុំមានសេចក្តីរាយការណ៍ថា សមត្ថកិច្ចនឹងមាន ចំណាត់ការយ៉ាងណានោះឡើយ៕

អត្ថបទ៖ ដំបងក្រញូង

Share.