នៅថ្ងៃពុធ ទី៧ ខែកុម្ភ:នេះ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៃពានរង្វាន់ សម្តេច​អគ្គម​ហាសេ​នាប​តីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ នឹង​ចាប់​ផ្ដើម​ប្រកួត​ ៤គូ នៅ​លើក ៤ទីលាន​ផ្សេង​គ្នា​។

កម្មវិធី​ប្រកួត វគ្គ៨ក្រុម ជើងទី១ នៅ​ថ្ងៃពុធ ទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ណាហ្គាវើលដ៍ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន កំពង់ស្ពឺ វេលាម៉ោង ៦:០០នាទីល្ងាច
-គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន គិរីវង់ វេលាម៉ោង ៣:៣០នាទីរសៀល
-ខេត្តព្រៃវែង ប៉ះ វិសាខា នៅកីឡដ្ឋាន ព្រៃវែង វេលាម៉ោង ៣:៣០នាទីរសៀល
-បឹងកេត ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០នាទីល្ងាច

កម្មវិធី​ប្រកួត វគ្គ៨ក្រុម ជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park

ខាងក្រោម​នេះ​គឺ​ជាលទ្ធផល​ជ័យ​ជម្នះ​របស់​ក្រុម​ទាំង ៨ដែល​បាន​ឡើង​មក​កាន់​វគ្គ ៨ក្រុម​នេះ៖

-ខេត្តបន្ទាយមានជ័យ ១-៦ ព្រះខ័នរាជស្វាយរៀង ទីលានវិទ្យាល័យ ហ៊ុន សែន ខ្លាកូន (សរុបទាំង២ជើង ១០-១)
-ភ្នំពេញក្រោន ៩-០ មន្ទីរ អយក ខេត្តត្បូងឃ្មុំ នៅកីឡដ្ឋាន Smart RSN (សរុបទាំង២ជើង ១១-១)
-វិសាខា ១២-០ មន្ទីរ អយក ខេត្តកំពងចាម នៅកីឡដ្ឋានព្រីនស៍ (សរុបទាំង២ជើង ១៥-១)
-អាយ អេស អាយ ដង្កោសែនជ័យ ៩-០ អង្គរស៊ីធី អេហ្វស៊ី (សរុបទាំង២ជើង ១៦-០)
-បឹងកេត ៤-០ សៀមរាប អេហ្វស៊ី នៅពហុកីឡដ្ឋានជាតិ (សរុបទាំង២ជើង ៥-១)
-ព្រៃវែង ២-០ ក្រសួងមហាផ្ទៃ នៅកីឡដ្ឋាន ខេត្តព្រៃវែង (សរុបទាំង២ជើង ២-១)
-កងយោធពលខេមរភូមិន្ទ ១-២ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ខ.ភ.ម (ស្តាតចាស់) (សរុបទាំង២ជើង ៤-៤ (ទាត់បាល់១១ម៉ែត្រ ២-៤))
-ណាហ្គាវើលដ៍ ១-០ អង្គរថាយហ្គឺរ នៅកីឡដ្ឋាន កំពង់ស្ពឺ (សរុបទាំង២ជើង ៦-១)៕

Share.