ក្លិបបាល់ទាត់អង្គរថាយហ្គឺរ ជា​ក្រុម​តែ​មួយ​គត់​នៅ​លីគកំពូល​កម្ពុជា Cambodian Premier League រដូវកាល២០២៣-២៤ ដែល​របូត​គ្រាប់​បាល់​ច្រើន​ជា​ងគេ រហូត​ដល់ ៦០គ្រាប់ ខណ:រក​គ្រាប់​បាល់​បាន ២៩គ្រាប់​ប៉ុណ្ណោះ គិត​ត្រឹម​ប្រកួតវគ្គជម្រុះជុំទី៣ សប្ដាហ៍ទី២០។

គ្រាប់បាល់ រកបាន​របស់​ក្រុម​ទាំង ១០ ប្រកួត​នៅ​លីគកម្ពុជា ត្រឹមសប្ដាហ៍ទី២០៖

-ព្រះខ័នរាជស្វាយរៀង រកបាន ៤៩គ្រាប់ របូតវិញ ២១គ្រាប់
-ភ្នំពេញក្រោន រកបាន ៤៥គ្រាប់ របូតវិញ ២២គ្រាប់
-វិសាខា រកបាន ៤៣គ្រាប់ របូតវិញ ២៧គ្រាប់
-បឹងកេត រកបាន ៤៨គ្រាប់ របូតវិញ ៣៥គ្រាប់
-អាយអេសអាយ ដង្កោសែនជ័យ រកបាន ២៨គ្រាប់ របូតវិញ ៣៧គ្រាប់
-កងយោធពលខេមរភូមិន្ទ រកបាន ២៩គ្រាប់ របូតវិញ ២៩គ្រាប់
-ព្រៃវែង រកបាន ៣៦គ្រាប់ របូតវិញ ៤២គ្រាប់
-ណាហ្គាវើលដ៍ រកបាន ២៩គ្រាប់ របូតវិញ ៣៨គ្រាប់
-គិរីវង់សុខសែនជ័យ រកបាន២១គ្រាប់ របូតវិញ ៤៦គ្រាប់
-អង្គរថាយហ្គឺរ រកបាន ២៩គ្រាប់ របូតវិញ ៦០គ្រាប់

ត្រឹម​សប្ដាហ៍ទី២០ អង្គរថាយហ្គឺរ ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ ៩ ឆ្លងកាត់ ២០ប្រកួត​ ឈ្នះ៤ ស្មើ ២ និងចាញ់១៤ ប្រកួត មាន ១៤ពិន្ទុ៕

Share.