កំពត៖ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១២:៣០នាទីថ្ងៃត្រង់ រថភ្លើង១ខ្សែដឹកប្រេងឥន្ធនៈ ពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ លុះមកដល់ចំនុចភូមិដំណាក់ចំបក់ ឃុំសំរោងលើ ស្រុកបន្ទាយមាស ព្រំប្រទល់ ស្រុកអង្គរជ័យ ស្រាប់ក្បាលរថភ្លើងនោះចេញជាអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលខូចខាតក្បាលរថភ្លើងទាំងស្រុង ។

ក្រោយកើតហេតុ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកបន្ទាយមាស កម្លាំងប៉ុស្ត៍នគរបាលរដ្ឋបាល សំរោងលើ នឹង កម្លាំងអធិការដ្ឋាននគរបាលស្រកអង្គរជ័យ បានចុះជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភយ័ ២គ្រឿងប្រើទឹកអស់៤ឡាន ទើបអាចគ្រប់គ្រងស្ថាបការណ៍បានមិនបណ្តោលអោយគ្រោះថ្នាក់អ្នកបើកបរឡើយ៕

អត្ថបទ៖ ចតុមុខ

Share.