ក្រុមគ្រូពេទ្យវះកាត់ នៃមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ បានវះចោះក្រពះ យកសំណុំដុំសក់យ៉ាងធំនេះចេញពីក្រពះកុមារីខ្មែរម្នាក់ បានដោយជោគជ័យក្រោយពីក្មេងស្រីម្នាក់នេះមានអាការៈឈឺចុកពោះនិងដុំពោះអស់រយៈពេល២ខែមកនេះ។

យោងតាមទំព័រហ្វេសប៊ុកដែលមានឈ្មោះថា Dr. Beat Richner បានឲ្យដឹងថា អាការៈរោគដ៏កម្រ#ទ្រីកូប៊ីហ្សូអារ ឬ សំណុំដុំសក់ក្នុងក្រពះ (gastric trichobezoar or hairball) មិនមែនជាជំងឺទេ តែជាសំណុំសរសៃសក់ ដែលកុមារ ឬក្មេងជំទង់ (ពិសេសក្មេងស្រី) បានលេបសរសៃសក់ មួយថ្ងៃបន្តិចម្តងៗ ចូលទៅក្នុងក្រពះ ដោយហេតុផលណាមួយ ដែលជាទូទៅទាក់ទងនឹងការប្រែប្រួលខុសប្រក្រតីនៃផ្លូូវចិត្តរបស់ក្មេង ហើយបន្តិចម្តងៗ បង្កើតបានជាដុំសក់ក្រាំងក្រញាញ់ចូលគ្នា នៅក្នុងក្រពះ។

សំណុំដុំសក់នេះ មិនរលាយក្នុងក្រពះទេ តែវាក្លាយជាដុំកាន់តែធំអាចបណ្តាលឲ្យស្ទះក្រពះ រលាកក្រពះ ដំបៅក្រពះ និងអាចហូរឈាមឬធ្លាយក្រពះក៏មាន៕

Share.