ភ្នំពេញ៖ បុរសម្នាក់បើករថយន្តស៊េរីទំនើបម៉ាក Jeep ក្នុងស្ថានភាពស្រវឹង បើកបរលឿនផងនោះ ក៏បានជ្រុលចង្កូត ទៅបុកហ្នឹងថ្មឃើញផ្លូវ ស្ពានកោះនរា បណ្ដាលឱ្យក្រឡប់៣ទៅ៤ត្រឡប់នៅវេលាម៉ោង ២២:៤០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅលើស្ពានកោះនរា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីទីតាំងកន្លែងកើតហេតុបានទេដឹងថា មុនពេលកើតហេតុគេបានឃើញបុរសម្នាក់ បើករថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក Jeep ពណ៌ខ្មៅ ដែលមានពាក់ស្លាកលេខ កម្ពុជា P. NAK.25 ដែលបើកបរទៅដៅពីលិចទៅកើត ស្រាប់តែមកដល់ចំណុចទីតាំងកន្លែងកើតហេតុ រថយន្តបើកបរក្នុងស្ថានភាពល្បឿនលឿនផងនោះ ក៏បានរឹចង្កូតទៅបុកនិងឃឿនថ្មក្រឡាប់បីទៅបួនត្រឡប់ បណ្ដាលអោយរថយន្តផ្អៀងកង់មួយចំហៀងឡើងលើ ហេតុការណ៍ខាងលើនេះមិនមានអ្នកណារងរបួសនោះទេ។

ក្រោយពេលកើតហេតុម្ចាស់រថយន្ត ត្រូវបានសន្តិសុខខាងកោះពេជ្រ បានយកទៅសួរនាំនៅទីស្នាក់ការ រួចចរចាដោះស្រាយគ្នាតាមនីតិវិធីផ្លូវច្បាប់៕

អត្ថបទ៖ ទូច វិច្ឆិកា

