ភ្នំពេញ៖ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសអនុវត្តវិន័យចំពោះ អធិការរងនគរបាលក្រុងកំពតម្នាក់ បន្ទាប់ពីបានល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃដែលក្រុមការងារសាព័ត៌មានទទួលបាននៅថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ។

យោងតាមសេចក្តីប្រកាសបានបញ្ជាក់នៅថ្ងៃទី០២ ខែកុម្ភៈឆ្នាំ២០២៤បានឱ្យដឹងថា ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាសអនុវត្តវិន័យចំពោះអនុសេនីយ៍ឯក មាស ពិសិដ្ឋ អត្តលេខ ៨៧៤៣៦ អធិការរងនគរបាលក្រុងកំពត នៃស្នងការដ្ឋាននគរបាលខេត្តកំពត ក្រោមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្ដេញចេញពីក្របខ័ណ្ឌ មន្ត្រីនគរបាលជាតិ ។ ដោយមូលហេតុ : ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕

អត្ថបទ៖ សង្គម

Share.