ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះផ្ទះលក់កង់អគ្គិសនីយ៉ាងសន្ធោរសន្ធៅ បង្កការភ្ញាក់ផ្អើលឡើងកាលវេលាម៉ោង ១៣និង៤០នាទីរសៀល ថ្ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចផ្ទះលេខ៣៤៣ ផ្លូវបេតុង ក្រុម៨ ភូមិតាង៉ូវ សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមសមត្ថកិច្ចបានឱ្យដឹងថា មូលហេតុដែលបណ្ដាលឱ្យបង្កជាអគ្គិភ័យនេះ អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ទើបបណ្តាលឱ្យឆេះផ្ទះប្រភេទសំណង់ ថ្មបេតុងទំហំ ៤,៥ម៉ែត្រ x១៨ម៉ែត្រ ខូចខាតសម្ភារៈ ឆេះកង់អគ្គិសនីអស់៧០% តែពុំបណ្តាលឱ្យឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។ ម្ចាស់ទីតាំង មានឈ្មោះ ប៉ា រីតា ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិ ខ្មែរមុខរបរ: លក់ដូរ។

ប្រតិបត្តិការពន្លត់អគ្គិភ័យនេះដែរបានប្រើរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យអគ្គិភ័យចំនួន០៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ០២ឡាន ស្មើនឹង ០៨ម៉ែត្រគូប។ រថយន្តជំនួយអន្តរាគមន៍: រថយន្តអគ្គិភ័យសាលាខណ្ឌច្បារអំពៅចំនួន ០១ឡាន ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៤ម៉ែត្រគូប ទើបភ្លើងរលត់ទៅវិញ នៅម៉ោង ១៤នឹង១០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល៕

អត្ថបទ៖ សេង សាវី

Share.