នៅថ្ងៃពុធ ទី៧ ខែកុម្ភ:នេះ ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៃពានរង្វាន់ សម្តេច​អគ្គម​ហា សេ​នាប​តីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ នឹង​ចាប់​ផ្ដើម​ប្រកួតទាំង​៤គូ នៅ​លើក ៤ទីលាន​ផ្សេង​គ្នា។


កម្មវិធី​ប្រកួត វគ្គ៨ក្រុម ជើងទី១ នៅ​ថ្ងៃពុធ ទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ណាហ្គាវើលដ៍ ប៉ះ ព្រះខ័នរាជស្វាយរៀង នៅកីឡដ្ឋាន កំពង់ស្ពឺ វេលាម៉ោង ៦:០០នាទីល្ងាច
-គិរីវង់សុខសែនជ័យ ប៉ះ ភ្នំពេញក្រោន នៅកីឡដ្ឋាន គិរីវង់ វេលាម៉ោង ៣:៣០នាទីរសៀល
-ខេត្តព្រៃវែង ប៉ះ វិសាខា នៅកីឡដ្ឋាន ព្រៃវែង វេលាម៉ោង ៣:៣០នាទីរសៀល
-បឹងកេត ប៉ះ អាយ អេស អាយ ដង្កោសែនជ័យ ពហុកីឡដ្ឋានជាតិអូឡាំពិក វេលាម៉ោង ៦:០០នាទីល្ងាច

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​មាន​ដូច​ខាង​ក្រោម៖

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park

Share.