សិល្បៈជាតិ៖ ក្រោយ​មានការ​រិះគន់​នឹង​លើកឡើង​ពី​អ្នកលេង​បណ្ដាញ​សង្គម​មួយចំនួនវែកញែក​ថា Rick Kh គោ​ប្រាក់ យកលុយ​ទៅ​ចាយ​ប្រ​ម៉ូត​ទេសចរណ៍​បរទេស ហើយ​មិនសូវ​ឃើញ​ចេញមក​ផ្សព្វផ្សាយ​ពី​តំបន់​ទេសចរណ៍សំខាន់ៗនៅក្នុង​ស្រុក ខណៈដែល​អ្នក​ផលិត​មាតិកា​ក្នុងស្រុក​មួយចំនួន​កំពុង​ធ្វើ​នោះ។ ពេលនេះ​លោក​បាន​ចេញមក​បញ្ជាក់​ច្បាស់​ពី​ហេតុដែល​គ្រប់គ្នា​គិតថា​លោក​ដើរ​បញ្ច្រាសទិស។

យ៉ាងណាមិញ លោក  Rick Kh គោ​ប្រាក់ បាន​បង្ហោះ​សារ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នោះ៖ « អាសូរ​កូនក្មេង​ម្នាក់នេះ​ណាស់ ២៥ខេត្ត​ក្រុង+ផ្សារ ប្រាសាទ​ដែល​បាត់បង់ បើ​សៀមរាប​វិញ​វិ​ដេ​អូ​ស្ទើរ​គ្រប់​ស្រុក ធ្លាយ​ដល់​សមុទ្រ​សៀមរាប គ្រាន់តែ​កម្មវិធី​ជាតិ​មិនបាន​ចូលរួម​ម្តង​គេ​ឌៀល​ថា “មិន​ស្រលាញ់​ជាតិ​គិតតែ​ពី​លុយ” ឱ​ព្រះ​ទេវតា​មាន​ភ្នែក​អើយ ខ្ញុំ Rick Khអ្នក​ស្រលាញ់​ប្រវត្តិសាស្ត្រ​ជុំវិញ​ពិភពលោក ស្រលាញ់​បុណ្យ​បាប ខុស​អី ហើយ​បងប្អូន​ដែល​ធ្វើ​វិ​ដេ​អូ​ក្នុងស្រុក​តាំងពី​ជំនាន់មុនៗ ចង់​ស្គាល់​ប្រវត្តិ​ស្រុក​គេ​ខ្លះ​តើ​ខុស​អី? »

លោកបន្តថា «មុន​និង​វាយតម្លៃ​គេ សូម​យក​កៅអី​ចេញពី​តុ​មុខ​កាំ​ម៉េ​រ៉ា ហើយ​ឈានជើងដើរ​ជុំវិញ​ខេត្ត​ក្រុង​ខ្មែរ​អោយបាន​សព្វ​សិន គេ​មានតម្លៃ​ស្រលាញ់​ជាតិ​តាម​បែបផែន​របស់គេ ជីវិត​គេ កំ​រឹត​ជីវភាព​របស់គេ​ដែរ កុំ​ដាក់​កាលវិភាគ​លើ​ជីវិត​ខ្ញុំ ខ្ញុំ​មាន​ខែ​ថ្ងៃ​កាលវិភាគ​ក្នុងស្រុក​និង​ក្រៅ​ស្រុក​របស់ខ្ញុំ ដើម្បី​ទប់​ចំណាយក្មេងៗរៀន​និង​ស្នាក់នៅ​កន្លែង​ខ្ញុំ​ឥតគិតថ្លៃ ខ្ញុំ​មិន​ទំលាប់​យក​មេក្រូ​ហ្វូ​ន​ស្រែកថា​ឲ្យ​គេ​ម្តង​ដើម្បី​លើកខ្លួន​ឯង​ទេ ខ្ញុំ​ពិតជា​អន់ចិត្ត​ខ្លាំងណាស់ ធ្វើ​ម្តង​ស្រែកថា​ឈ្នះ បងប្អូន​អ្នកធ្វើ​វិ​ដេ​អូ​ជាច្រើន​រាប់​ភ្លេច បែរជា​មើលមិនឃើញ​ហើយ ស្តីថា​អោយ​ទៀត អស់កម្លាំង​ហើយ​អ្នក​ខំ​ទាំងឡាយ »។

គេ​អាច​និយាយបានថា លោក   Rick Kh គោ​ប្រាក់ គឺជា​អ្នក​ផលិត​មាតិកា​ល្បីឈ្មោះ​ម្នាក់​ដែល​បំបែក​កំណត់ត្រា​របស់ខ្លួន​ដែល​ប្រើពេល​មិន​ដល់​មួយឆ្នាំ​ផង ធ្វើឱ្យ​កើន​មាន​អ្នកគាំទ្រ​រាប់សែន​អ្នក​ដែល​ចូលចិត្ត​មាតិកា​របស់ខ្លួន តាមរយៈ​វីដេអូ ដំណើរ​កម្សាន្ដ បង្ហាញ​ពី​ទីតាំង​ភូមិសាស្ត្រ​ទាំង​ក្នុងប្រទេស​កម្ពុជា និង​ក្រៅប្រទេស​មួយចំនួន។ រហូតមកទល់​ពេលនេះ លោក​ទទួលបាន​អ្នកគាំទ្រ​នៅលើ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ  724K followers និង​នៅលើ​យូ​ធូប 251K subscribers ដែលមាន​មាតិកា​វីដេអូ​សរុប​ចំនួន 285 វីដេអូ៕

Share.