ជា សាវិន ជាអ្នកចាំទីតែម្នាក់គត់ របស់​ក្លិបបាល់ទាត់គិរីវង់សុខសែនជ័យ ដែល​រក្សា Clean Sheets បាន​នៅ​លីគកំពូល​កម្ពុជា Cambodian Premier League រដូវកាល២០២៣-២៤ សប្ដាហ៍ទី២០ គិត​ត្រឹម​ប្រកួតវគ្គជម្រុះជុំទី៣។

ក្នុង​ជំនួបគិរីវង់សុខសែនជ័យ យក​ឈ្នះ កងយិធពលខេមរភូមិន្ទ ក្នុង​លទ្ធផល ២ទល់និង០ នេះ រក​បាន​ដោយ​កីឡាករ NEVILLE MBANWEI TENGEG នៅនាទី ៤៩ និង ១គ្រាប់​ទៀតរក​បាន​ដោយ​កីឡាករ KHOAN SOBEN នៅ​នាទី ៩០+១។

លទ្ធផលសរុប នៅសប្ដាហ៍ទី២០៖​

នេះ​ក៏​ជា​ជ័យ​ជម្នះ​ជាលើកទី៣ របស់ គិរីវង់​សុខ​សែន ជ័យផង​ដែរ ក្នុងនោះ ៣ប្រកួតដែល​គិរីវង់​សុខសែនជ័យ រក​បាន​គឺ​ក្នុង​ជំនួបឈ្នះភ្នំពេញក្រោន ក្នុងលទ្ធផល ១-០ នៅ​សប្ដាហ៍ទី៩ ឈ្នះ​ណាហ្គាវើលដ៍ ៦-១ នៅសប្ដាហ៍ទី១៥ និងចុងក្រោយឈ្នះ Tiffy Army ២-០ នៅសប្ដាហ៍ទី២០។​

បច្ចុប្បន្ន គិរីវង់សុខសែនជ័យ ក្រោមការដឹកនាំរបស់លោក សាប៊ូន វិនតា ឈរ​នៅ​ចំណាត់ថ្នាក់លេខ ១០ ឆ្លងកាត់ ២០ប្រកួត ឈ្នះ ៣ប្រកួត ស្មើ៤ប្រកួត ចាញ់ ១៣ប្រកួត ស៊ុតបាន ២១គ្រាប់ របូត​គ្រាប់​បាល់ ៤៦គ្រាប់ មាន ១៣ពិន្ទុ៕


តារាងចំណាត់ថ្នាក់ នៅសប្ដាហ៍ទី២០៖

Share.