បឋម៖ ក្រឡាប់រថយន្ត Alphat នៅផ្លូវល្បឿនលឿន បណ្តាលឱ្យស្លាប់៥នាក់ និងរបួស២នាក់ នៅព្រឹកនាវេលាម៉ោងប្រមាណ០៧:១២នាទីថ្ងៃទី០៧ ខែ កុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ២០ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមផែករបស់ស្នងការដ្ខាននរគបាលខេត្តកំពង់ស្ពឺ។

តាមការបញ្ជាក់ពីព័ត៌មានបឋមពីអ្នកឃេីញហេតុការណ៍បានឱ្យដឹងថា រថយន្ត Alpha ពាក់ស្លាកលេខ ភ្នំពេញ 2BD-6657 ពណ៌ស ដឹកមនុស្សលក្ខណៈគ្រួសារ ០៧នាក់ ក្នុងគោលបំណងទៅលេងខេត្ដព្រះសីហនុ ដែលអ្នកបេីកបរគឺជាស្រ្ដី ហើយបានរ៉េចង្កូតក្រឡាប់ជាច្រើនជុំ បណ្តាលឱ្យមានអ្នកស្លាប់០៥នាក់នៅហ្នឹងកន្លែង ឯ០២នាក់ទៀតរបួស។

សូមបញ្ជាក់ថា កាលពីថៃ្ងម្សិលមិញ ០៦ កុម្ភៈ ២០២៤ម្សិលមិញ នៅក្បែរកន្លែងកើតហេតុ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយចាបកើតឡើង បង្កដោយរថយន្ដRangrover មួយគ្រឿងបុករបាំងបាំងផ្លូវបណ្ដាលឲ្យខូតខាតយ៉ាងដំណំ និងរងរបួសផងដែរ៕



