Yoshihama Ryohei សញ្ជាតិជប៉ុនរបស់បឹងកេត ទម្លាក់ Thiha ZAW ជនជាតិមីយ៉ាន់ម៉ា របស់ព្រៃវែង ឡើងឈរកំពូលតារាង នាមជាកីឡាករដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនជាងគេរហូតដល់ ៩លើក ក្រោយឈានដល់ជុំទី៣ នៅសប្តាហ៍២០ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

កីឡាករដែលបញ្ជូនបាល់ (Assist) ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានច្រើនរួមមានចាប់ពី ៦លើក៖
-កីឡាករ Yoshihama Ryohei សញ្ជាតិជប៉ុន របស់បឹងកេត Assist ៩លើក
-កីឡាករ Thiha Zaw សញ្ជាតិមីយ៉ាន់ម៉ា របស់ព្រៃវែង Assist ៨លើក
-កីឡាករ ប្រាក់ មុន្នីឧត្តម របស់ព្រះខ័នរាជស្វាយរៀង Assist ៧លើក
-កីឡាករ ម៉ាត់ នូរុណ របស់បឹងកេត Assist ៧លើក
-កីឡាករ ផាច សុជាវីឡា របស់ភ្នំពេញក្រោន Assist ៦លើក
-កីឡាករ Yudai Ogawa សញ្ជាតិជប៉ុន របស់ភ្នំពេញក្រោន Assist ៦លើក
-កីឡាករ ស៊ិន កក្កដា របស់វិសាខា Assist ៦លើក
-ថេឡរ ឌឿន នីកូឡាស របស់ស្វាយរៀង Assist ៦លើក
-Riggi Alessandro ញ្ជាតិកាណាដារបស់អង្គរថាយហ្គឺរ Assist ៦លើក៕


