កាតសរុបកើនដល់ ៣៤៩សន្លឹកដែលពិន័យក្រុមបាល់ទាត់ទាំង១០ ពីសំណាក់លោកអាជ្ញាកណ្តាលទាំង ៩រូប ក្រោយឈានដល់ជុំទី៣ នៅសប្តាហ៍២០ នៅលីគកំពូលកម្ពុជា Cambodian Premier League រដូវកាល ២០២៣-២៤។

ស្របពេលលោក អ៉ីវ ទីណា កាត់ក្តី ១៣ប្រកួត ចាយកាត ៤៧សន្លឹក ប៉ុន្តែគ្មានកាតក្រហមឡើងយ។ ខណ:លោក ឃិន ឧសីហា ជាអជ្ញាកណ្ដាលចាយកាតច្រើនជាងគេ មាន ៦១សន្លឹក កាតក្រហម ១សន្លឹកក្រោយកាត់ក្តីបាន ១៦ប្រកួត។
បញ្ជីរកាតរបស់អាជ្ញាកណ្ដាល នៅ CPL ត្រឹមសប្ដាហ៍ទី២០៖
-លោក ឃិន ឧសីហា កាត់ក្តី ១៦ប្រកួត ចាយកាត ៦១សន្លឹក កាតក្រហម ១សន្លឹក
-លោក ឃួន វីរៈ កាត់ក្តី ១៤ប្រកួត ចាយកាត ៥៤សន្លឹក ក្រហម ១សន្លឹក
-លោក ជួប វិសាល កាត់ក្តី ១៣ប្រកួត ចាយកាត ៤៩សន្លឹក ក្រហម ២សន្លឹក
-លោក ជី សាមឌី កាត់ក្តី ១៥ប្រកួត ចាយកាត ៤៨សន្លឹក ក្រហម ៣សន្លឹក
-លោក អ៉ីវ ទីណា កាត់ក្តី ១៣ប្រកួត ចាយកាត ៤៧សន្លឹក គ្មានកាតក្រហម
-លោក ហោ ប៊ុនថង កាត់ក្តី ១១ប្រកួត ចាយកាត ៤១សន្លឹក ក្រហម ២សន្លឹក
-លោក ថន ថាវ័ន្ត កាត់ក្តី ៧ប្រកួត ចាយកាត ២៤សន្លឹក ក្រហម ១សន្លឹក
-លោក ជួន ងួនហុង កាត់ក្តី ៩ប្រកួត ចាយកាត ១៨សន្លឹក ក្រហម ១សន្លឹក
-លោក ភាវ ភា កាត់ក្តី ១ប្រកួត ចាយកាត ៧សន្លឹក ក្រហម ២សន្លឹក។


