អ្នកភូមិតាជៃ បានប្រមូលស្នាមមេដៃដើម្បីដាក់ពាក្យប្ដឹងចំពោះរោងចក្រស្លដែក ដែលមានទីតាំងនៅភូមិតាជៃ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល ដែលបានបញ្ចេញផ្សែងពុលពីរោងចក្រខ្មួលខ្មាញ់២៤ម៉ោងលើ២៤ម៉ោង មកលើលំនៅដ្ឋានប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋចាត់ទុកការបញ្ចេញផ្សែងនោះធ្វើឲ្យប៉ះពាល់សុខភាព និងការរស់នៅ។ ពាក្យបណ្ដឹងដែលមានស្នាមមេដៃចំនួន៥នាក់ ស្មើនឹង៥គ្រួសារ ដែលមានលំនៅដ្ឋានក្បែររោងចក្រ បានដាក់ពាក្យបណ្ដឹងគោរពជូនប្រធានក្រុមប្រឹក្សាឃុំជ្រៃលាស់ ដើម្បីឲ្យជួយដោះស្រាយជុំវិញករណីខាងលើ។
សូមចុចអាន៖ អតីតនាយករដ្ឋមន្រ្តីថៃ លោក ថាក់ស៊ីន ត្រូវបានចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ
លិខិតបណ្ដឹងចុះកាលបរិច្ឆេទថ្ងៃទី៤ ខែកុម្ភៈ ២០២៤ ដែលមានស្នាមមេដៃចំនួន៥នាក់ បានរៀបរាប់ថា «ប្រជាពលរដ្ឋរស់នៅក្បែរទីតាំងរោងចក្រស្លដែកនេះ ដូចមានស្នាមមេដៃខាងក្រោម រស់នៅក្នុងភូមិតាដៃ និងភូមិថ្មី សូមជំរាបលោក មេឃុំ ឱ្យបានជ្រាបថា តាំងពីរោងចក្រនេះចាប់បើកដំណើរនៅដើមខែមករាឆ្នាំ២០២៤ មក ប្រមាណ១ ខែកន្លង មកនេះ រោងចក្រនេះ ដំណើការដុតស្លដែក២៤ ម៉ោងលើ២៤ ម៉ោង ជារៀងរាល់ថ្ងៃ ដោយបញ្ចេញ ផ្សែងពុលយ៉ាងសន្ធឹកសណ្ដាប់ ខ្ចរខ្នាញ់ និងក្លិនស្ងៀមពិបាកទ្រាំ មកលើលំនៅដ្ឋានរបស់យើងខ្ញុំ ប៉ះពាល់សុខភាពរបស់យើងខ្ញុំ និងកុមារតូចៗដែលរស់នៅទីនោះ និងបរិស្ថានជុំវិញយ៉ាងធ្ងន់ធ្ងរ»។
«យើងខ្ញុំសូមស្នើលោកមេឃុំ និងក្រុមការងារពាក់ពន្ធ័ចុះមកពិនិត្យមើលដោយផ្ទាល់ដំណើរការស្លដែកនៃរោងចក្រនេះ ដើម្បីពិនិត្យមើល និងរកដំណោះស្រាយចំពោះផលប៉ះពាល់លើបរិស្ថាន សុខ មាលភាពរបស់យើង និងការរស់នៅសុខសាន្តរបស់យើងខ្ញុំដែលធ្លាប់មានកន្លងមក ក៏ដូចជា ដំណោះស្រាយចំពោះកាកសំណល់គឺមីរបស់រោងចក្រដែលត្រូវបានដាក់រាយប៉ាយនៅទីតាំងនោះ»។
លោក ម៉ៅ សម ប្រធានក្រុមប្រឹក្សាឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល បានប្រាប់សារព័ត៌មានត្រយងតាមទូរសព្ទថា ក្រុមការងារបានទទួលលិខិតនេះហើយ ហើយឃុំនឹងបង្កើតគណៈកម្មការដោះស្រាយវិវាទ និងត្រៀមធ្វើលិខិតដាក់ជូនទៅភាគីរោងចក្រឲ្យចូលមកដោះស្រាយជុំវិញបញ្ហាខាងលើនេះ។ លោកថា អាជ្ញាធរឃុំនឹងព្យាយាមដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ។
ទាក់ទងនឹងបញ្ហានេះ សារព័ត៌មានត្រយងនៅមិនទាន់អាចទំនាក់ទំនងភាគីរោងចក្រ ដើម្បីឆ្លើយតបករណីខាងលើនេះបាននៅឡើយទេ ។ យ៉ាងណាមិញប្រសិនបើមានការប្រតិកម្មណាមួយពីភាគីរោងចក្រ សារព័ត៌មានត្រយងនឹងចុះផ្សាយដើម្បីឆ្លើយតបជុំវិញបញ្ហានេះ។
នៅក្នុងពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋបានលើកឡើងថា យោងតាមអនុក្រិត្យស្តីពីដំណើរការវាយតំលៃហេតុប៉ះពាល់បរិស្ថានចុះថ្ងៃទី១១ សីហាឆ្នាំ១៩៩៩ ដោយសាររោងចក្រនេះ ជារោងចក្រស្លលោហ: មាត្រាទី៦នៃអនុក្រឹត្យនេះ តំរូវអោយម្ចាស់គំរោង ត្រូវធ្វើរបាយការណ៍វាយតំលៃហេតុប៉ះពាល់បរិស្ថាន។ យើងខ្ញុំសូមស្នើសូម លោកមេឃុំ មេត្តាស្នើ សុំពីម្ចាស់រោងចក្រស្លលោហៈ: នេះ នូវសេចក្តីចំលងមួយច្បាប់ នៃរបាយការណ៍នេះដែលត្រូវបាន អនុមត្រ័ដោយមន្ទីរបរិស្ថានខេត្ត ប្ញដោយក្រសួងបរិស្ថាន ដោយមានការពិគ្រោះយោបល់ជាសាធារ ណះតាមមាត្រា៦៥៥នៃក្រមបរិស្ថាន។
មាត្រា១៦២ នៃក្រមបរិស្ថាន និងធនធានធម្មជាតិ ចែងថា បុគ្គលដែលបង្កបញ្ហាបំពុលបរិស្ថាន ត្រូវទទួលខុសត្រូវលើសំណង ផលប៉ះពាល់ដល់សុខភាព និងអាយុជីវិត ឬការខូចខាតទ្រព្យសម្បត្តិ ដែលបណ្តាលមកពីឥទ្ធិលនៃបញ្ហាបំពុលបរិស្ថាន និងត្រូវទទួលខុសត្រូវលើសំណងការខូចខាតប រិស្ថាន និងការស្តាបំពុលបរិស្ថានស្របតាមបញ្ញត្តិនៃក្រមនេះ និងក្រមព្រហ្មទណ្ឌនៃព្រះរាជាណា ចក្រកម្ពុជា។ មាត្រា១៧៦ តំរូវអោយម្ចាស់ទីតាំងផលិតកម្ម ធ្វើការគ្រប់គ្រងការបំពុលបរិស្ថានអោ យបានត្រឹមត្រូវ៕


