គ្រាន់តែបើកភ្នែកឡើងភ្លាមអ្នកកំប្លែងដ៏មានប្រជាប្រិយភាពអ្នកនាង អ៊ីត បានបង្ហោះសារឆេះដុំទាំងព្រឹក ដោយបានដៀលទៅកាន់បុរសម្នាក់ចំៗ ហៅសុទ្ធតែអាកញ្ចាស់ ថែមទាំងប្រើពាក្យអញៗទៀតផង។

នាវេលាព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកអ្នកនាង អ៊ីត ដែលសរសេរជាភាសាអង់គ្លេសថា Srey Eat បានបង្ហោះសាររៀបរាប់រឿងទំនាស់មួយរវាងបុរសម្នាក់ដែលមានគណនីហ្វេសប៊ុក មហាសាច់ អធិរាជ ជាមួយនឹងក្មួយប្រុសគឺនាយចឺម និងបងប្រុសអ្នកនាង គឺនាយក្រូច។ ដោយបញ្ហានេះផ្ដើមចេញពីគណនី មហាសាច់ អធិរាជ បានបង្ហោះសារជាសាធារណៈថា៖ «អាក្រូចអាចើមពួកហែងគ្មានអ្វីអស្ចារ្យសម្រាប់អញទេ ហែងនាំគ្នាប្លុក Telegram អញងាប់ទាំងម៉ែហ្អែងទៀត ក៏អញអត់រសើបរោមប្លោកអញដែរ…» ព្រោះតែបែបនេះអ្នកនាង ស្រីអ៊ីត បានបង្ហោះសារតបទៅគណនីនោះដូចមានរៀបរាប់ខាងក្រោម៖ «បើកភ្នែកមកមិនសប្បាយចិត្តម៉ង សូមផ្ដាំទៅលោកឯងថា កុំប៉ះម៉ែអាញ់ អាញ់ក៏មិនព្រឺរោមដែរ ធ្វើអោយអាញ់គោពរ កុំចាស់ក្បាលហើយថោកអោយអាញ់ជេរ អាញ់មិនចង់ល្បី ជាមួយមនុសដូចលោកឯងនេះទេ បើមិនប៉ះម៉ែអាញ់ (យីស អត់ពាក្យនិយាយមែន បានយកជីវិតម៉ែអាញ់មកនិយាយ នៅមិនសុខមែនកញ្ចាស់ក្បាលហើយមិនដឹងអី តិចស្លាប់មុនចាស់។»

ក្រោយពីមានការបង្ហោះរបស់សមាជិកគ្រួសារអ្នកកំប្លែងរូបនេះរួច គេឃើញមានអ្នកស្គាល់ និងរាប់អានអ្នកនាង បាននាំគ្នាចូលមកលើកទឹកចិត្ត និងកម្លាំងចិត្តអ្នកនាង ហើយក៏មានអ្នកខ្លះទៀតបានឃាត់ឱ្យអ្នកនាង កុំតបត ព្រោះនាំឱ្យខាតពេលវេលានិងប៉ះពាល់ដល់កិត្តិយសរបស់អ្នកនាងនិងក្រុមគ្រួសារ៕

