សិល្បៈជាតិ៖ ចុងក្រោយ​នៅ​ថ្ងៃទី ៦ ខែកុម្ភៈ លោក​ដុក​ទ័​រ សែម រតនា ចេញមក​បង្ហោះ​សារ​បញ្ជាក់ថា លោក​នៅ​គាំង​ខួរក្បាល​នៅឡើយ​ចំពោះ​បញ្ហា​ដែល​អ្នកលេង​បណ្ដាញ​សង្គម​ព្យាយាម​ទាញ​ឱ្យមាន​ជម្លោះ​គ្នា ក្រោយ​មាន​យុទ្ធនាការ​ប្រ​ម៉ូដ​ផ្សព្វផ្សាយ​អំពី​ទេសចរណ៍​ក្នុងស្រុក។ សំណេរ​ដ៏​វែង​អន្លាយ​របស់លោក​ដុក​ទ័​រ សែម រតនា ហាក់​បង្ហាញ​ពី​អារម្មណ៍​សុខចិត្ត​លើក​ទង់ជ័យ​ស និង​ខ្លាចរអា​ចំពោះ​តុលា​ការដែល​នៅលើ​បណ្ដាញ​សង្គម។

លោក​ដុក​ទ័​រ សែម រតនា បាន​បង្ហោះ​សារ​យ៉ាង​ដូច្នោះ៖ «សូមកុំ​ទាញ​ខ្ញុំ​ចូល​ដ្រា​ម៉ា​ឱ្យ​ឈ្លោះ​គ្នា​អី Doctor Sem Ratana មិនមែនជា​បុគ្គល​បង្ករឿង​ក្នុង​បណ្តាញ​សង្គម​ដើម្បី​ឲ្យ​បងប្អូន​ខ្មែរ​ខាត​ពេល​តាមដាន​រក​អ្នកឈ្នះ​អ្នកចាញ់​អ្នក​ខុស​អ្នក​ត្រូវ​នោះទេ។ បញ្ជាក់: នេះ​គ្រាន់តែ​ជា​ផុស​បកស្រាយ​ការយល់​ច្រ​ទ្បំ​រឿង​ផ្សេងទៀត​ខ្ញុំ​បានខ​ល​និយាយ​ជា​ប្អូន​រួចហើយ និង​សុំ​ជួប​ប្អូន​និយាយ​ជាមួយគ្នា​ដោយផ្ទាល់​ម្តងទៀត»

លោក​បន្តថា ៖ «ចំណោទបញ្ហា: ហេតុអ្វី​ខ្ញុំ​និយាយ​នៅក្នុង​វីដេអូ​បទសំភាសន៍​នោះ​អី​ញ្ចឹ​ង រឿង​ដើម​នោះ​គឺ​វា​ចេះ : នៅ​ដែល​ពេល​ខ្ញុំ​ទៅដល់​កម្មវិធី​នោះ​ភ្លាម ម្ចាស់​កម្មវិធី បាន​រត់​មក​ឱប​ខ្ញុំ ហើយ​និយាយថា “ បង​អើយ!អរគុណ​ណាស់​បង ដែល​បង​លះបង់​ពេលវេលា​អញ្ជើញ​មក ខ្ញុំ​បាន​អញ្ជើញ Content Creators ច្រើន​នាក់​ណាស់ តែ​អ្នកខ្លះ​គាត់​រវល់ ខ្លះទៀត​គាត់​ទារ​ថវិកា​ដើម្បី​ចូលរួម ទាំង​ដែល​ពួកគាត់​ទៅ​ប្រ​ម៉ូត​ឲ្យ​ស្រុក​គេ Free ពួកយើង​មាន​ថវិកា​តិចពេក ទើប​មាន​អ្នក​មក​ចូលរួម​តែ​ប៉ុន​នេះ “ ពេលនោះ​គាត់​អត់​បាន Mention ឈ្មោះថា​នរណា ឬ​ក្រុម​ផលិត​ណា​ទ្បើ​យ(អាច​ខ​ល​សួរ​បញ្ជាក់​ការពិត​ពី​ម្ចាស់​កម្មវិធី​បាន)។ »

លោក​បន្តថា « – ខ្ញុំ​ក៏បាន​គំ​នឹ​ត​នោះ​យកមក​បំផុស​ឲ្យ​មានការ​លះបង់​ចូលរួម​បង្កើត​មាតិកា​ជម្រុញ​ទេសចរណ៍​ក្នុងស្រុក​ពី Content Creators ក្នុងស្រុក​ទាំងអស់គ្នា​តែម្តងទៅ យើង​ស្រុះដៃ​គ្នា​ធ្វើ យើង​នឹង​ជោគជ័យ​លឿន​ហើយ​រឹង​មុំ​ា។ ទៅ​ស្តាប់​វីដេអូ​នោះ​មើល ខ្ញុំ​មានបាន​ប្រើពាក្យ​សំដី​ណា​អសុរ​ស ឬ​ជាន់ពន្លិច​នរណា​ទេ ព្រោះ​ខ្ញុំ​អត់​បាន​សំដៅ​បុគ្គល​ណា​ម្នាក់​ទ្បើ​យ ហើយ​ខ្ញុំ​ក៏​អត់​ដឹងថា​ជា​នរណា​គេ​ដែរ។

– ម្យ៉ាង​ខ្ញុំ​និយាយ​សំណូមពរ​ដល់​បុគ្គល​មួយចំនួន ទាល់​តែមាន​ប្រាក់ឧបត្ថម្ភ​ទើប​ព្រម​ផលិត​វីដេអូ​ជម្រុញ​ទេសចរណ៍​ក្នុងស្រុក​របស់ខ្លួន​ឯង​ទេតើ តែ​ប្អូនប្រុស​គាត់​ផលិត​វីដេអូ​ក្នុងស្រុក​រាប់មិនអស់!!ម៉េច​បែរ​ទៅជា​អញ្ចឹង​វិញ។

ដំណោះស្រាយ- មកដល់ពេលនេះ​បងប្អូន​អើយ! ខ្ញុំ​នៅ​គាំង​ខួរក្បាល​នៅ​ទ្បើ​យ​ទេ ហេតុអ្វី​បានជា​ក្លាយទៅជា​បែបនេះ។ ស្នាដៃ​ប្អូន​ចេញ​កន្លងមក ខ្ញុំ​តាម​គាំទ្រ​រហូត​ហ្នឹង ថែមទាំង​ធ្លាប់​ចូល​ខម​មិន​ព្រួយបារម្ភ​ពី​សុ​វត្ថ​ភាព​ប្អូន​ទៀតផង ខ្ញុំ​អត់​មាន​ការគិត​អាក្រក់​អី​ចំពោះ​ប្អូន​ទាល់តែសោះ​តាំងតែ​ពី​ដើម​មក មានតែ​គាំទ្រ​ស្រ​ទ្បា​ញ់ គ្រប់ការ​ចែករំលែក។

– ខ្ញុំ​អត់​មានអី​ត្រូវ​បកស្រាយ​ទៀត​ទេ អ្វីៗបន្តទៀត​សម្រេច​លើ​បងប្អូន​តាម​ការគួរ។ តែ​សុំ​អង្វរ​កុំ​ព្យាយាម​ទាញ​ខ្ញុំ​និង​ប្អូន​ឲ្យ​ឈ្លោះ​គ្នា​នៅក្នុង​បណ្តាញ​សង្គម​អី ពួកយើងធំៗអស់ហើយ មានរឿង​អី​ខ្ញុំ​និង​និយាយ​ជាមួយ​ប្អូន​ដោយផ្ទាល់ កុំ​បន្ត​វែកញែក​ទៀត​អី មិនចាំបាច់​ទាញ​ពួកយើង​ឱ្យ​ឈ្លោះ​គ្នា​បង្កើន Views បង្កើន Likes នោះទេ៕ #បណ្តាញ​សង្គម​ពិតជា​គួរ​ឲ្យ​ខ្លាច​ពិតមែន»។

យ៉ាងណាមិញ តាមរយៈ​សំណេរ​របស់លោក សែម រតនា គេ​អាច​សន្និដ្ឋានបាន​បញ្ហា​ដែល​បាន​ប៉ះទង្គិច​នៅលើ​បណ្ដាញ​សង្គម​ដែល​គ្មាន​មូលដ្ឋាន​ច្បាស់លាស់ គឺ​ពិត​នាំឱ្យ​ខាត​ប្រយោជន៍​ក្នុងការ​ចំណាយពេល​វេលា​តាមដាន ប៉ុន្តែ​បើសិនជា​យក​ពេលវេលា​នោះមក​ដាំ​ប្រយោជន៍​រួម​ជូន​សង្គមជាតិ​វិញ​ទើប​ជាការ​ប្រសើរ។ ដូច្នោះ​ហើយ​គេ​អាច​និយាយបានថា ការប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​ការពិចារណា​គឺជា​រឿង​សំខាន់បំផុត​ដែល​គ្រប់គ្នាមិន​គួរ​កុំ​មើលរំលង៕

Share.