ការប្រកួតវគ្គ ៨ក្រុមចុងក្រោយ ជើងទី១ នៃពានរង្វាន់ សម្តេច​អគ្គម​ហា សេ​នាប​តីតេជោ ហ៊ុន សែន (Hun Sen Cup) លើកទី១៧ ឆ្នាំ២០២៣-២០២៤ ថ្នាក់ជាតិ បានបញ្ចប់ការប្រកួតជើងទី១ ហើយកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ឃើញថា ម្ចាស់ផ្ទះទាំង៣សុទ្ធតែបានចាញ់ការប្រកួត មានដូចជា ណាហ្គាវើលដ៍ ចាញ់ព្រះខ័នស្វាយរៀង, គិរីវង់សុខសែនជ័យ ចាញ់ ភ្នំពេញក្រោន, ព្រៃវែង ចាញ់ វិសាខា ខណៈមានតែម្ចាស់ផ្ទះបឹងកេត ទេដែលឈ្នះអាយ អេស អាយ ដង្កោសែនជ័យ។

លទ្ធផលការប្រកួតជើងទី១ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤

កម្មវិធី​ប្រកួតជើងទី២ នៅ​ថ្ងៃពុធ ទី២១ ខែកុម្ភ: ឆ្នាំ២០២៤ ​

-ព្រះខ័នរាជស្វាយរៀង ប៉ះ ណាហ្គាវើលដ៍ នៅកីឡដ្ឋាន ស្វាយរៀង
-ភ្នំពេញក្រោន ប៉ះ គិរីវង់សុខសែនជ័យ នៅកីឡដ្ឋាន ស្មាត អអេសអិន
-វិសាខា ប៉ះ ខេត្តព្រៃវែង នៅកីឡដ្ឋាន ព្រីនស៍
-អាយ អេស អាយ ដង្កោសែនជ័យ ប៉ះ បឹងកេត នៅកីឡដ្ឋាន AIA KMH Park

Share.