កណ្តាល ៖ ស្ត្រីម្នាក់ខណៈដែលជិះម៉ូតូចុះពីលើស្ពាន ជ្រុលបុកគម្របលូ បណ្តាលឱ្យដាច់ប្រអប់ជើងស្តាំ។ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតាមផ្លូវ៦០ម៉ែត្រ ក្រវ៉ាត់ក្រុងទី៣ ចំណុចភូមិក្រាំងទ្រា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។

តាមប្រជាការពារ បានឱ្យដឹងថា មុនកើតហេតុ គេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាក ហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1Y-1154 ធ្វើដំណើរពីជើងទៅត្បូង គ្រាន់តែចុះពីលើស្ពាន ស្រាប់តែជ្រុលទៅបុកគម្របលូ នៅចិញ្ចើមផ្លូវ ដួលខ្លួនឯង កូសជើងនឹងថ្នល់ បណ្តាលឱ្យដាច់ប្រអប់ជើងស្តាំ ។ ក្រោយកើតហេតុស្ត្រីរងគ្រោះត្រូវបានរថយន្តសង្គ្រោះបនរតិបត្តិស្រុកកណ្តាលស្ទឹង ដឹកបញ្ជូនទៅមន្ទីរពេទ្យរុស្សុី៕

អត្ថបទ៖ តាតុងសែនជ័យ

